ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

OPPO Reno 8 Pro 5G និង A77 5G ត្រូវបានគេឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នជាច្រើន ទំនងជាបង្ហាញខ្លួនឆាប់ៗនេះ

ដោយ

Koun Jab Luffy

11 ឧសភា 2022 07:53 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូន OPPO Reno8 Pro 5G និង OPPO A77 5G ត្រូវបានត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នជាច្រើនរួចរាល់ហើយ ដោយបូករួមទាំង NBTC និង BIS ឥណ្ឌាជាដើម។ ជាមួយនិងដំណឹងថ្មីនេះ OPPO ទំនងជានឹងប្រកាសចេញនូវស្មាតហ្វូនម៉ូដែលថ្មីចំនួន 3 ស៊េរីសម្រាប់ Reno 8 Series នេះ ដែលរួមមានដូចជា Reno 8 SE, Reno 8 Pro និងម៉ូដែលស្តង់ដារ Reno 8។ នៅលើបញ្ជីនេះក៏មានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនឆាប់ៗនេះផងដែរ។
ជាមួយនិងវត្តមានរបស់ Reno 8 Series នេះក្រុមហ៊ុន OPPO ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនប្រភេទ 5G ដែលឈ្មោះថា OPPO A77 5G ប៉ុន្តែនៅលើបញ្ជីនេះនៅមិនទាន់មានការបង្ហាញពីព័ត៌មានរបស់ស្មាតហ្វូន A77 5G នេះនៅឡើយទេ។ នៅពេលនេះ គឺមានតែការបង្ហាញចេញនូវព័ត៌មានរបស់ស្មាតហ្វូត OPPO Reno8 Pro 5G តែប៉ុណ្ណោះ។
OPPO Reno8 Pro 5G ត្រួវបានគេឃើញនៅលើបញ្ជីរបស់ NBTC, BIS India និង EEC Certifications រួចហើយ
យោងតាមរបាយការណ៌ដំបូងរបស់ MySmartPrice គឺបាននិយាយថា Oppo Reno8 Pro 5G គឺបានចុះបញ្ជីនៅលើស្ថាប័ន NBTC, BIS India និង EEC certifications រួចហើយ។ សម្រាប់ NBTC ក៏មានការបញ្ជាក់ជាផ្លូវការពីព័ត៌មានរបស់ស្មាតហ្វូននេះផងដែរ ដោយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានលេខម៉ូដែល CPH2357 ថែមទៀតផង។
Article image
ជាមួយគ្នានេះនៅលើ BIS website និង EEC certification ក៏បានបង្ហាញចេញដូចគ្នាដែរ។ សម្រាប់ស្ថាប័ន BIS គឺបញ្ជាក់ថា ស្មាតហ្វូន នេះ នឹងផលិតឡើងនូវរោងចក្រ OPPO នៃរដ្ឋ Noida។ បញ្ជីទាំងនេះគឺបានបញ្ជាក់ថា ស្មាតហ្វូន OPPO Reno8 Pro 5G ទំនងជានឹងបង្ហាញខ្លួនឆាប់ៗនេះ។  Reno8 Pro 5G ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.5-អ៊ីង បង្ហាញចេញបាន FHD+ resolution និងអាចមានល្បឿន 120Hz refresh rate ហើយស្មាតហ្វូននេះទំនងជានិងប្រើឈីប Dimensity 8100 ជាមួយនិងឈីប MariSilicon X NPU។
Article image
OPPO A77 5G ត្រួវបានគេឃើញនៅលើបញ្ជីរបស់ NBTC, FCC, GCF និង HTML5Test Certification
ស្មាតហ្វូន OPPO A77 5G បានបង្ហាញខ្លួននៅលើ NBTC ជាមួយនិង CPH2339 និងបានឆ្លងកាត់ការធ្វើតេស្ត HTML5Test រួចហើយ ដោយទទួលបានពិន្ទុ 474 ក្នុង 555។ យើងនៅមិនទាន់ច្បាស់ពីព័ត៌មានស្មាតហ្វូននេះទេ ប៉ុន្តែមានការព្យារកណ៍ថា ស្មាតហ្វូននេះ នឹងរត់ជាមួយ Android 12។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

OPPO Reno 8 Pro 5G និង A77 5G ត្រូវបានគេឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នជាច្រើន ទំនងជាបង្ហាញខ្លួនឆាប់ៗនេះ