
អម្បាញ់មិននេះ Sony ទើបតែប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនថ្មីមួយទៀតមានឈ្មោះថា Xperia 1 IV ដែលជានេះគឺជាម៉ូដែលថ្មីសម្រាប់ស្មាតហ្វូនថ្នាក់ខ្ពស់នៃត្រកូល Xperia 1 Series ដែនងបង្ហាញខ្លួបជាមួយនិង បច្ចេកវិទ្យាទំនើប ហើយនិងមានមុខងារកាន់តែសំបូរបែបសម្រាប់អ្នកប្រើប្រាស់នាពេលនេះ។
អេក្រង់ និងការបង្ហាញចេញៈ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អធិរាជជប៉ុនមួយនេះ បានបន្តនាំមកនូវស្មាតហ្វូនដែលមានការឌីស្សាញផ្ទាល់ខ្លួន គឺរាងដដែលៗ ដោយមើលទៅគឺស្រដៀងគ្នាទៅបឹងស្មាតហ្វូនជំនាន់មុនដែរ សម្រាប់ស្មាតហ្វូន Xperia 1 IV នេះក៏មិនខុសគ្នាពីមុននោះទេ។ ស្មាតហ្វូននេះមានការឌីស្សាញផ្ទៃមុខ និងផ្ទៃក្រោយមានសភាពរាបស្មើរ ខណៈ ដែលគែមជុំវិញរាងកោងបន្តិច។ សម្រាប់ផ្នែកខាងក្រោយ គឺមានការដាំម៉ូឌុលកាមេរ៉ាមានរាងបញ្ឈរ និងមាន 3 គ្រាប់ ដែលមានការអភិវឌ្ឍរួមគ្នាជាមួយនិង ZEISS។ បើមើលទៅផ្នែកខាងមុខគឺមានឆ្នូតខ្មៅស្តើងតូចមួយនៅលើ ផ្ទៃអេក្រង់ និងមានរន្ធកាមេរ៉ាមុខនៅក្នុងឆ្នូតនោះផងដែរ។

ជាមួយនិងការឌីស្សាញរូបរាងស្មាតហ្វូននេះ ក្រុមហ៊ុន Sony បានបញ្ជាក់ថា តួររបស់ស្មាតហ្វូនពិតល្អណាស់ ហើយនិង Zero Carbon Footprint ថែមទៀត។ សម្រាប់ការរចនាស្មាតហ្វូន Xperia 1 IV គឺបានកាត់បន្ថយ ការប្រើប្រាស់ផ្លាសស្ទិកដល់ទៅចំនួន 50%។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ OLED display ទំហំ 6.5 អ៊ីង និងបង្ហាញចេញបានកម្រិត 4K ហើយនិងមានមុខងារ HDR ព្រមទាំងមានល្បឿន 120Hz refresh rate ជាមួយខ្នាត 21:9។ អេក្រង់នេះអាចផ្តល់នូវល្បឿន 240Hz motion blur reduction និង 240Hz touch scanning rate ថែមទៀតផង។ Sony បានបញ្ជាក់ថា អេក្រង់នេះ គឺមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus ហើយសម្រាប់អេក្រង់ OLED ថ្មីដែលប្រើនៅលើ Xperia 1 IV នេះ គឺមានកម្រិតពន្លឺដល់ទៅ 4K ដែលមានសមត្ថភាពបានល្អជាងជំនាន់មុនខ 50%។

មុខងារ និងកម្លាំងម៉ាស៊ីន
ស្មាតហ្វូនថ្នាក់ប្រណិតមួយនេះ គឺមានការតម្លើងមកជាមួយនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 1 SoC. និងមានការអមដំណើរដោយរ៉េមទំហំ 12GB និងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 256GB ឬ 512GB។ ស្មាតហ្វូននេះ គឺថ្មទំហំ 5,000mAh និងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 30W fast charging និងមានបច្ចេកវិទ្យាសាក wireless charging ផងដែរ។ សម្រាប់សូហ្វែវិញ ស្មាតហ្វូននេះរត់នៅលើ Android 12 ចេញពីប្រអប់តែម្តង។ បន្ថែមពីនេះក៏មានការប្រើប្រព័ន្ធស្កែនម្រាមដៃ និងអាវក្រោះការពារទឹក IP68 រួមជាមួយនិងមុខងារសម្លេង Stereo Speakers និង 3.5mm headphone jack ដែលមានការគាំទ្រដោយ Hi Res audio ថែមទៀតផង។

សូមជំរាបថា Sony នៅតែបន្តផ្តោទៅលើការប្រើប្រាស់មុខងារសំខាន់ៗរបស់ខ្លួនដដែល ក្នុងនោះមានដូចជា Videographers, Gamers, Musicians និងមុខងារថ្មីៗមួយចំនួនទៀត។ ហើយបន្ថែមពីនេះ ស្មាតហ្វូននេះក៏នូវមានមុខងារ live streaming សម្រាប់ទ្រទ្រង់ “Videography Pro” និងគាំទ្រនូវការ live streaming gameplay ផងដែរ។ បន្ថែមសម្រាប់ការចាក់ចំរៀង និងស្តាប់ភ្លេង ស្មាតហ្វូននេះក៏មានការដាក់បញ្ចូលនូវ Dolby Atmos sound ដែលមានការឌីស្សាញរួមគ្នាជាមួយនិង Sony Pictures Entertainment និង 360 Reality Audio ទៀតផង។

ការថតរូបៈ
Xperia 1 IV មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយប្រើប្រាស់នូវទំហំ 12 Megapixel ដូចៗគ្នា ដោយគ្រាប់ទីមួយគឺ ប្រើកែវទំហំ 24mm មាន Aperture F1.7 និងមានទំហំ 1/1.7 inch Sensor និងគ្រាប់ទីពីរប្រើកែវ 16mm មាន Aperture F2.2 ជាប្រភេទ ultra wide angle lens និងគ្រាប់ទីបីប្រើកែវទំហំ 85 ទៅ 125mm មាន Aperture F2.3 ប្រើសម្រាប់ហ៊្សូម 2.8 telephoto zoom lens។ ហើយសម្រាប់សិនស័រទាំងបីនេះ គឺមានមុខងារ OIS (Optical Image Stabilization) ទាំងអស់ដូចៗគ្នា។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 12-Megapixel មានសមត្ថភាពអាចថតវីដេអូ Selfieដល់ទៅ 4K HDR video recordings។

Sony Xperia 1 IV ចាប់ផ្តើមដាក់អោយមានការ Pre-Orders ហើយតាមរយៈ Sony official website. និងមាន 3 ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ Black, Ice White និង Purple.
