no-alternative title

MSI បង្កើតការភ្ញាក់ផ្អើលជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍ Computex 2023 ជាមួយការបញ្ចេញកុំព្យូទ័រស៊េរីថ្មីទំនើបៗជាច្រើនស៊េរី

MSI គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងការផលិតម៉ាស៊ីនកុំព្យួទ័រប្រភេទ Gaming Laptop ដែលប្រកបដោយភាពទំនើបប្រណិត ឬហៅថា Luxury Gaming Experience។ ហើយជាថ្មីម្តងទៀត ក្រុមហ៊ុនពាក់ស្លាកនាគរាជរបស់តៃវ៉ាន់មួយនេះ បានបង្កើតការភ្ញាក់ផ្អើលជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍ Computex 2023 ជាមួយការបង្ហាញចេញម៉ាស៊ីន Laptop ស៊េរីថ្មីទំនើបជាច្រើនស៊េរី ព្រមទាំងទទួលបានពាន់រង្វាន់ Best Choice Award និង 10 Red Dot Awards ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្រឡាយ Laptop របស់ MSI ដែលទទួលបានពាន់រង្វាន់ប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍ Computex 2023 គឺ Creator Z17 HX Studio ដែលរាប់ចាប់ពីម៉ូដែល MSI Alpha 17 និង MSI Prestige 16 ព្រមជាមួយម៉ូដែលថ្មីឆ្នាំ 2023 ដែលទើបបង្ហាញវត្តមានថ្មីៗក្នុងព្រឹត្តិការណ៍នេះ គឺ MSI Commercial 14 និង MSI Stealth 16 Mercedes-AMG Motorsport ដែលជាម៉ូដែលពិសេសថ្មី ដែលមានការចូលរួមសហការផលិតពីក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់ប្រទេសអាល្លឺម៉ង់ Mercedes AMG។

ចំពោះស្រឡាយកុំព្យូទ័រយួរដៃស៊េរីថ្មី Creator Z17 HX Studio  ដែលទទួលបានពានរង្វាន់ 2023 Best Choice Award គឺទទួលបានការចាប់អារម្មខ្លាំងមែនទែនពីសំណាក់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ Computex 2023 ដោយសារតែការរចនារូបរាងឡើងប្រកបដោយភាពប្រណិតកម្រិត Premium ជាមួយកម្រាស់ដ៏ស្តើង ព្រមជាមួយការបំពាក់នូវកំលាំងម៉ាស៊ីនដ៏មានអនុភាពបំផុតសម្រាប់ការប្រើប្រាស់។ Creator Z17 HX Studio ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយកំពូល CPU ជំនាន់ថ្មីចុងក្រោយ13th Generation របស់ក្រុមហ៊ុន Intel ស៊េរី Core i9-XH Series Processor គូបផ្សំជាមួយអង្គ GPU ស៊េរីថ្មី NVIDIA Studio ដែលធ្វើឲ្យម៉ាស៊ីន Laptop ស៊េរីថ្មីនេះពោរពេញដោយថាមពលដ៏អស្ចារ្យសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារ ហើយក៏ជា Laptop កម្រាស់ស្តើងបំផុតដែលបំពាក់អង្គ CPU ដ៏មានអនុភាពខ្លាំងក្លាបំផុតក្នុងលោកផងដែរ។

 

សម្រាប់ម៉ូដែលដែលទទួលបានការចាប់អារម្មខ្លាំងមួយទៀត គឺ MSI Stealth 16 Mercedes-AMG Motorsport ដែលជាម៉ូដែលកើតឡើងថ្មី ក្រោមកិច្ចសហការរវាង MSI ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តប្រណិត Mercedes-AMG។ Laptop ម៉ូដែលពិសេសនេះ ត្រូវបានធ្វើការផលិតឡើងជាមួយភាពប្រណិតគ្មានពីរ ជាមួយការច្របាច់រួមបញ្ចូលយ៉ាងពិសេសជាមួយគ្រឿងប្រើប្រាស់ផ្តាច់មុខដែលហៅថា Premium Bundle Pack ដោយក្នុងនោះរួមមានដូចជា Mouse, Mousepad, USB drive និង Pouch ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ទាំងអតិថិជនរបស់ MSI និងរបស់Mercedes-AMG។ 

MSI Stealth 16 Mercedes-AMG Motorsport បានបំពាក់មកជាមួយអង្គ CPU ជំនាន់ទី 13 របស់ Intel ឬ 13th Gen Intel ស៊េរី Core™ i9 processor ដែលភ្ជាប់មកជាមួយ NVIDIA GeForce RTX40-Series GPU ដែលផ្តល់នូវអនុភាពកំលាំងដ៏អស្ចារ្យសម្រាប់ការប្រើប្រាស់។ បន្ថែមពីនេះម៉ូដែលពិសេសនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាបន្សាបកំដៅ Cooler Boost 5 ដែលធ្វើការជាមួយកង្ហាលចំនួនពីរដើម្បីជួយបន្សាយកំដៅរបស់ម៉ាស៊ីនថែមទៀតផង។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត MSI Stealth 16 Mercedes-AMG Motorsport ត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED ខ្នាត 16:10 display ដែលគាំទ្រកម្រិតបង្ហាញដល់ទៅ 4K។ 

លោក Christoph Sagemueller ប្រធានក្រុមហ៊ុន Mercedes-AMG Motorsport បាននិយាយថា “វាមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការស្វែងរកដៃគូដែលចែករំលែកពីគុណតម្លៃ និងមហិច្ឆតារបស់យើងទៅកាន់មនុស្សនៅទូទាំងសកលលោកជាមួយផលិតផលដែលមានសក្តានុភាព។ ហើយ MSI ដែលជាម៉ាកយីហោឈានមុខគេនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកុំព្យូទ័រ និងហ្គេម បានបង្ហាញឱ្យឃើញពីភាពស័ក្តិសមឥតខ្ចោះក្នុងការចាប់ដៃគូសហការ។ ដោយពួកគេបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការបង្កើតផលិតផលថ្មី ដើម្បីឲ្យស្របទៅតាមចំណង់ចំណូលចិត្តចំពោះផលិតផលដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់ពិសោធន៍ថ្មីដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន