
ថ្មីៗនេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូន OPPO Reno 8, Reno 8 Pro និង Reno 8Z សម្រាប់ទីផ្សារសកល។ ស្មាតហ្វូនទាំង 3 នេះ ក៏មានទ្រទ្រង់នូវបច្ចេកវិទ្យា 5G connectivity ផងដែរ។ ពេលនេះ យោងតាមរបាយការណ៍ថ្មីមួយចេញពី Pricebaba បានទម្លាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន Reno 8 Series មួយទៀតផងដែរ ដែលមានឈ្មោះហៅថា Reno 8 4G ហើយពេលនេះ ក៏មានការបង្ហាញនូវរូបរាង និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូន Reno 8 4G នេះមានអេក្រង់ទំហំ 6.43-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ Full HD+, 90Hz refresh rate និងកញ្ចក់ការពារ Gorilla Glass ។ វាក៏មានកាមេរ៉ាខាងមុខទំហំ 32-megapixel selfie ផងដែរ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Reno 8 4G នេះនឹងមានកាមេរ៉ាគោលទំហំ 64-megapixel ។ ស្មាតហ្វូននេះមានកាមេរ៉ា 2-megapixel សម្រាប់ macro និង depth ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 12 OS ជាមួយនឹងស្បែក ColorOS 12 UI ។

ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 680 និងមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh និងមានការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យា 33W fast charging ។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។
