no-alternative title
no-alternative title

តម្លៃក្នុងការប្តូរថ្មរបស់ iPhone 14 Series គឺមានតម្លៃថ្លៃជាងការប្តូរថ្មរបស់ iPhone 13 Series

Apple បានបញ្ចេញគ្រួសារ iPhone 14 Series មកជាផ្លូវការណ៍ហើយកាលពីថ្ងៃទី 7 កញ្ញា សប្តាហ៍មុននេះ។ ប៉ុន្តែ នៅក្នុងព្រឹត្តិការណ៍នៃការដាក់បង្ហាញ iPhone 14 Series, Apple មិនបានបង្ហាញពីទំហំថ្មរបស់ iPhone 14 Series ទាំង 4

ម៉ូដែលនោះទេ ដែលនេះ គឺជាទម្លាប់កែមិនបានរបស់ Apple ធ្វើរាប់ឆ្នាំទៅហើយ។ យ៉ាងណាមិញ ក៏សូមអរគុណដល់បណ្តាញសារព័ត៌មានអនឡាញ MacRumors ដែលបានបង្ហាញពីទំហំថ្មរបស់ iPhone 14 ទាំង 4 ម៉ូដែល ដោយក្នុងនោះ iPhone 14 គឺមានថ្មទំហំ 3,279mAh, iPhone 14 Plus មានទំហំ 4,325mAh, iPhone 14 Pro មានទំហំ 3,200mAh និង iPhone 14 Pro Max មានទំហំ 4,323mAh។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឥលូវទំហំថ្មរបស់ iPhone 14 Series ទាំង 4 ម៉ូដែល គឺយើងបានដឹងរួចហើយ ចុះសម្រាប់តម្លៃក្នុងការផ្លាស់ប្តូរថ្មវិញ តើមានតម្លៃប៉ុន្មានដែរ? បើយោងទៅលើរបាយការណ៍របស់បណ្តាញសារព័ត៌មាន 9To5Mac បានឲ្យដឹងថា តម្លៃក្នុងការប្តូរថ្មរបស់ iPhone 14, iPhone 14 Plus, iPhone 14 Pro និង iPhone 14 Pro Max គឺខ្ទង់ប្រហែល $99។ ដែលតម្លៃនេះ គឺមានការកើនឡើងធៀបនឹងតម្លៃប្តូរថ្មរបស់ iPhone 13 Series ឆ្នាំមុនដែលមានតម្លៃខ្ទង់ប្រមាន $69 កើនតម្លៃប្រមាណ 43%។ ទោះជាយ៉ាងណាតម្លៃនេះ គឺសម្រាប់តែនៅទីផ្សាររបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយនៅទីផ្សារចក្រភពអង់គ្លេសវិញតម្លៃប្តូរថ្មរបស់ iPhone 14 Series គឺខ្ទង់ 105 ផោន ឬប្រហែល $69 ដូចមុនដដែល។

កុំមានការបារម្មអី ព្រោះថាតម្លៃប្តូរថ្មរបស់ iPhone 14 Series គឺជាតម្លៃសម្រាប់ទូរស័ព្ទ iPhones ផុតការធានារយះពេលមួយឆ្នាំ ឬផុតកំណត់ការប្រើសេវាកម្ម AppleCare+ Protection ប៉ុណ្ណោះ។ ហើយសម្រាប់ថ្មរបស់ iPhone 14 Series គឺមានអាយុកាលប្រើប្រាស់បានរយះពេលយូរដលទៅពីរបីឆ្នាំឯណោះ ដូច្នេះ អ្នកប្រើរយះពេលពីរទៅបីឆ្នាំទៀតទើបធ្វើការផ្លាស់ប្តូរថ្មម្តង។ ហើយសម្រាប់អតិថិជន iPhone  ដែលភ្ជាប់ប្រើគម្រោងសេវាកម្ម AppleCare+ Protection គឺទទួលបានការជុសជុលដោយឥតគិតថ្លៃ និងគ្មានដែនកំនត់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

ដោយ ប៉េងលីន
ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ដោយ ប៉េងលីន