ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

MatePad Pro 12.6-អ៊ីង ត្រូវបានគេនិយាយថា នឹងក្លាយជាគូប្រជែងដ៏សំខាន់បំផុតជាមួយ iPad Pro

ដោយ

Koun Jab Luffy

08 កញ្ញា 2022 04:12 ទៀបភ្លឺ

អាន 2 នាទី

នៅក្នុងព្រឹត្តិការណ៌ដ៏ធំកាលពីថ្ងៃទី 6 ខែកញ្ញាកន្លងទៅនេះ Huawei ក្រៅតែពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនប្រណិត Huawei Mate 50 series រួចមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏ប្រកាសចេញនូវផលិតផលជាច្រើនទៀតផងដែរ។ នៅក្នុងចំណាមផលិតផលទាំងនេះ គឺមានថេប្លេត Huawei MatePad Pro 12.6-អ៊ីង ដែលនេះ គឺជាផលិតផលថ្មីមួយមានការចាប់អារម្មណ៌ខ្លាំងផងដែរ ហើយជាមួយនិងវត្តមាននៅពេលនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងក្លាយជាគូប្រជែងរបស់ថេប្លេត iPad Pro ថែមទៀតផង។
Article image
ថេប្លេត MatePad Pro 12.6-អ៊ីង នេះ គឺមានការឌីស្សាញដែលមានទម្រង់ដូចទៅនឹងជំនាន់មុនអញ្ចឹងដែរ ប៉ុន្តែសម្រាប់គែមនៅលើអេក្រង់ជំនាន់ថ្មីនេះ គឺមានកម្រ៉ាស់ស្តើងជាងមុន ដោយមានកម្រ៉ាស់ត្រឹមតែ 5.6mm ប៉ុណ្ណោះ ដែលធ្វើអោយកម្រិតអេក្រង់របស់វាគឺ 90% ធៀបនឹងតួខ្លួនទាំងមូល។ ថេប្លេតនេះ មានទម្ងន់ស្រាលត្រឹមតែ 609g ហើយវាមានកម្រាស់ 6.5mm ដែលនេះ គឺជាផលិតផលដ៏ល្អបំផុត ហើយងាយស្រួលក្នុងការប្រើប្រាស់ថែមទៀតផង។
Article image
ថេប្លេត MatePad Pro 12.6-អ៊ីង នេះ មានអេក្រង់ 12.6 អ៊ីង រត់ជាមួយល្បឿន 120Hz refresh rate និងប្រើប្រាស់នូវកញ្ចក់ OLED ជាមួយនឹងកម្រិតអេក្រង់ 2560×1600 resolution និងមានកម្រិត 1000000:1 high contrast រួមនឹងមុខងារចាក់ពណ៌ 1.07 billion colors ជាពិសេសនោះអេក្រង់នេះ ក៏មានការគាំទ្រដោយបច្ចេកវិទ្យា P3 wide color gamut, Delta E<1 color accuracy គឺជាកម្រិតខ្ពស់បំផុតនៅក្នុងឧស្សាហកម្មនេះផងដែរ។ ថេប្លេតនេះ ក៏មានភ្ជាប់ជាមួយនឹងសំឡេង HUAWEI SOUND audio នឹងមានភ្ជាប់ជាមួយនឹង 79dB loudnessនិង shocking sound effects ទៀតផង។
Article image
ក្រុមហ៊ុនេ Huawei បានបញ្ជាក់ថា អេក្រង់នេះ គឺទទួលបាននូវវិញ្ញាបនបត្រ German Rheinland Full-care Display 3.0 ហើយនិងក៏ការបំពាក់នូវបច្ចេកវិទ្យាកាត់បន្ថយនូវពន្លឺពណ៌ខៀវថែមទៀត។ ថេប្លេតនេះ មានអេក្រង់កម្រិត 1440Hz high-frequency PWM dimming ដែលអាចការពារភ្នែកបានយ៉ាងល្អ។ ថេប្លេតនេះមានថាមពលថ្មទំហំ 10,050mAh ដែលអាចប្រើប្រាស់បាន 9 ម៉ោង និងទុកនៅក្នុង Standby Mode បានដល់ទៅ 19 ថ្ងៃ។ ថាមពលថ្មនេះ សាកថ្មពេញប្រហែលជា 2 ម៉ោង។ ថេប្លេតនេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB, 256GB និង 512GB ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.