ស្វែងរកពួកយើង:

បែកធ្លាយនូវព័ត៌មានអេក្រង់ និងបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី OPPO Find X6 និង X6 Pro

ដោយ

Koun Jab Luffy

13 កញ្ញា 2022 04:37 ល្ងាច

អាន 2 នាទី

ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីនៃត្រកូល Find X6 Series ដែលជាម៉ូដែលប្រណិតរបស់ខ្លួនហើយ។ ផ្អែកទៅលើប៉ាតង់ដែលបានលេចធ្លាយកន្លងមក បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមាន 2 ម៉ូដែលដូចមុនអញ្ចឹង ដែលមានដូចជា Find X6 និង Find X6 Pro។ ហើយជាមួយនិងលេចធ្លាយពេលនេះ គឺមានការបញ្ចេញនូវព័ត៌មានអេក្រង់ ហើយនិងបន្ទះឈីបដែលនឹងប្រើប្រាស់នៅលើសស្មាតហ្វូន Find X6 Series នេះហើយ។
Article image
បើតាមការបញ្ជាក់ពីអ្នកទម្លាយ Digital Chat Station គឺបានអោយដឹងថា ស្មាតហ្វូន Find X6 នឹងមានការទ្រទ្រង់នូវអេក្រង់ដែលមានកម្រិតដល់ទៅ 1.5K display resolution ខណៈដែល Find X6 Pro នឹងមានការគាំទ្រដោយកម្រិត  2K resolution។ គួរបញ្ជាក់ថា បើតាមរបាយការណ៌មុននេះ ក៏ធ្លាប់បង្ហាញអោយដឹងដែរថា ស្មាតហ្វូនជំនាន់ថ្មី Find X6 Series គឺនឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 2 ស្របពេលដែលអ្នកទម្លាយផ្សេងទៀត បាននិយាយដែរថា សម្រាប់ស្មាតហ្វូនដែលប្រើឈីបនេះ គឺមានតែម៉ូដែល Pro មួយប៉ុណ្ណោះ។
Article image
សម្រាប់ម៉ូដែលស្តង់ដារ ត្រូវបានគេនិយាយថា អាចនឹងប្រើបន្ទះឈីប Snapdragon 8 Plus Gen 1 ដែលជាបន្ទះឈីបមួយបាននឹងកំពុងតែប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននៅពេលនេះ។ បន្ថែមពីនេះក៏មានការបញ្ជាក់ផងដែរថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបំពាក់នូវសិនស័រទំហំ 1 អ៊ីងផងដែរ។ ទាំងអស់នេះ គ្រាន់តែជាការបែកធ្លាយជាលើកដំបូងប៉ុណ្ណោះ នៅមិនទាន់មានព័ត៌មានស៊ីជម្រៅពីស្មាតហ្វូននេះនោះទេ ដូច្នេះដើម្បីជ្រាបច្បាស់ គឺមានតែបន្តតាមដានជាមួយគ្នាបន្តទៀតតែប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅត្រីមាសទី 1 ឆ្នាំ 2023 ខាងមុខនេះ។