ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនបត់បានរបស់ Moto ដែលចេញលក់នៅលើទីផ្សារសកល នឹងប្រើឈ្មោះថ្មីហៅថា Moto Razr 22

ដោយ

Koun Jab Luffy

23 កញ្ញា 2022 07:17 ព្រឹក

អាន 2 នាទី

Article image
កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Motorola បានប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Moto Razr 2022 នៅក្នុងទីផ្សារប្រទេសចិន។ នៅពេលនេះមានការទម្លាយចេញនូវគំរូរាបរាងស្មាតហ្វូនដែលក្រុមហ៊ុនគ្រោងនឹងចេញលក់នៅលើទីផ្សារសកលហើយ ក៏មានការចែករំលែកតាមបណ្តាញផ្សព្វផ្សាយផងដែរ ប៉ុន្តែសម្រាប់ការចេញលក់នេះ គឺមិនមានប្រើប្រាស់ឈ្មោះដដែលនោះទេ គឺបានផ្លាស់ប្តូរឈ្មោះថ្មីហៅថា Moto Razr 2022។
Article image
យោងតាមការបញ្ជាក់ពី Nils Ahrensmeier បានអោយដឹងថា ស្មាតហ្វូនបត់បានដែលមានរូបរាងគ្រុំម៉ូដែលថ្មីនេះ នឹងចេញលក់នៅលើទីផ្សារសកលឆាប់ៗនេះហើយ ដោយប្រើប្រាស់ឈ្មោះថា Razr 22។ ស្មាតហ្វូន Moto Razr 22 ត្រូវបានគេដឹងរួចមកហើយថា ប្រើប្រាស់នូវអេក្រង់ខាងក្នុទំហំ 6.7-អ៊ីង ដែលជាកញ្ចក់ P-OLED បង្ហាញចេញបានជាមួយកម្រិត FHD+ ជាមួយresolution 1080x2400 pixels នៅលើខ្នាត 20:9 ហើយនិងមានល្បឿន 120Hz refresh rate។ សម្រាប់អេក្រង់ខាងក្រៅវិញ គឺជាប្រភេទអេក្រង់ G-OLED មានទំហំ 2.7 អ៊ីង និងអាចបង្ហាញចេញបានទំហំ 573x1080 pixels។
Article image
Razr 22 នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Plus Gen 1។ ហើយសម្រាប់ការចេញលក់នៅប្រទេសចិនវិញ គឺមានទំហំ 8GB+128GB និងទំហំ 12GB+256GB ហើយនិងទំហំ 12GB+512GB។ ស្មាតហ្វូនបត់បានថ្មីនេះ រត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 12 OS ដែលមានការផ្អែកលើស្បែកកម្មវិធី MY UI 4.0។ និយាយពីការថតរូបស្មាតហ្វូននេះវិញ គឺមានការប្រើប្រាស់កាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោតមុខងារទប់លំនឹង OIS និងមានគ្រាប់ទីពីរទំហំ 13-Megapixel ultra-wide lens។
Article image
ស្មាតហ្វូនបត់បាននេះ មានថ្មទំហំ 3,500mAh និងគាំទ្រដោយកម្លាំងសាក 30W charging។ សម្រាប់តម្លៃនៃការចេញលញ់ស្មាតហ្វូនបត់បាន Razr 22 នៅលើទីផ្សារសកល គឺនៅមិនទាន់មានការបញ្ជាក់ទេ ខណៈដែល Galaxy Z Flip 4 ដែលជាគូរប្រជែងមានតម្លៃ្ $999។ សូមជំរាបថា ស្មាតហ្វូននេះ ចេញលក់នៅលើទីផ្សារចិនជាមួយតម្លៃ 5,999 Yuan (~$850)។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្មាតហ្វូនបត់បានរបស់ Moto ដែលចេញលក់នៅលើទីផ្សារសកល នឹងប្រើឈ្មោះថ្មីហៅថា Moto Razr 22