ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ថេប្លេត Google Pixel មានអេក្រង់ទំហំ 11 អ៊ីង និងអង្គចងចាំទំហំ 256GB ហើយអាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះហើយ!

ដោយ

Koun Jab Luffy

23 កញ្ញា 2022 08:22 ព្រឹក

អាន 2 នាទី

Article image
កាលពីខែឧសភាឆ្នាំ 2022 កន្លងទៅនេះ Google បានបញ្ជាក់ពីការបង្ហាញវត្តមានរបស់ថេប្លេតរបស់ខ្លួននៅលើទីផ្សារឆាប់ៗនេះម្តងរួចមកហើយ ដោយថេប្លេតគឺនឹងមានឈ្មោះថា Pixel Tablet ហើយក៏មានការទម្លាយព័ត៌មានជាច្រើនផងដែរស្តីពីលក្ខណៈសម្បត្តិ និងរូបរាងរបស់ថេប្លេតនេះ។
Article image
នៅពេលនេះ ក្រុមហ៊ុននេះបានបញ្ជាក់ច្បាស់ហើយថា ថេប្លេតថ្មីនេះ នឹងបង្ហាញវត្តមានជាផ្លូវការនៅក្នុងឆ្នាំ 2023 ខាងមុខនេះហើយ ខណៈដែលពាក្យចចាមអារ៉ាម និងរបាយការណ៌ជាច្រើនក៏បាននឹងកំពុងតែបន្តធ្វើការទម្លាយព័ត៌មានថ្មីរបស់ថេប្លេតនេះដូចគ្នា។ នៅថ្ងៃនេះ អ្នកអភិវឌ្ឍកម្មវិធីមួយរូបដែលមានឈ្មោះថា Kuba Wojciechowski ក៏បានចែករំលែកនូវព័ត៌មានថ្មីរបស់ថេប្លេត Pixel Tablet នេះតាមរយៈ វិបសាយ 91Mobiles ដោយបានសសេថា ថេប្លេត Pixel tablet គឺបានធ្វើតេស្ត EVT ហើយ។ សូមជំរបថា Engineering Validation Test បានញ្ជាក់ថា ថេប្លេតនេះ គឺបានចេញជារូបរាង Prototype Stage ហើយក្រុមហ៊ុនក៏បាននឹងកំពុងតែធ្វើការវាយតម្លៃទៅលើផលិតផលថ្មីននេះផងដែរ។ ហើយសម្រាប់ការឌីស្សាក និងការប្រើប្រាស់លក្ខណៈសម្បត្តិក៏ដូចជាគ្នាដែរ គឺធ្វើការងាររួចរាល់ហើយ។
Article image
Wojciechowski បានបន្ថែមថា ក្រុមហ៊ុននេះ ក៏នឹងនាំចេញនូវថេប្លេតនេះនៅទៅកាន់ប្រទេសឥណ្ឌា ដើម្បីធ្វើតេស្ត EVT និងការបញ្ជាក់ពីការទទួលស្គាល់ផងដែរ។ ខណៈដែលមិនទាន់មានការបញ្ចេញព័ត៌មាននោះ ថេប្លេត Pixel Tablet គឺនឹងមានពីរតទំហំគឺ 128GB និង 256GB ខណៈដែលរ៉េមក៏នឹងមានពីរទំហំដូចគ្នា ប៉ុន្តែមិនទាន់បញ្ជាក់ច្បាស់នោះទេ។ Pixel Tablet នឹងមានការប្រើអេក្រង់ 10.95 អ៊ីង និងមាមការគាំទ្រដោយ WiFi 6 standards។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ថេប្លេត Google Pixel មានអេក្រង់ទំហំ 11 អ៊ីង និងអង្គចងចាំទំហំ 256GB ហើយអាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះហើយ!