no-alternative title

គំរូស្មាតហ្វូន Xiaomi CIVI 2 ត្រូវបានប្រកាសជាផ្លូវការហើយ អាចនឹងបង្ហាញវត្តមានសម្រាប់ទីផ្សារសកលថែមទៀតផង

នៅថ្ងៃនេះ Xiaomi បានប្រកាសច្បាស់ហើយថា នឹងមានការសម្ពោធស្មាតហ្វូនម៉ូដែលថ្មី Xiaomi CIVI 2 នៅប្រទេសចិននាថ្ងៃទី 27 ខែកញ្ញាខាងមុខនេះហើយ។ ខណៈដែលពេលវេលាមិនទាន់មកដល់នោះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ បានចាប់ផ្តើមបញ្ចេញនូវគំរូរូបភាពផ្នែកខាងក្រោយរបស់ស្មាតហ្វូនម៉ូដែលថ្មី CIVI 2 នេះហើយ។ បើតាមការទម្លាយរបលោក Kacper Skrzypek ដែលជាប្រភពជឿជាក់បាននោះ គឺបានបង្ហាញចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះហើយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងមានការប្រកាចេញសម្រាប់ទីផ្សារសកលថែមទៀតផង។

ក្រឡេកមកមើលគំរូបរូបភាពដែលបានទម្លាយចេញនៅពេលនេះ គឺមានការបង្ហាញថា ស្មាតហ្វូន Xiaomi CIVI 2 ថ្មីនេះ គឺមានការផ្តោតខ្លាំងទៅលើយុវតី និងមានខ្នងក្រោយឌីស្សាញយ៉ាងឡូយថែមទៀត ហើយស្មាតហ្វូននេះ ក៏អាចនឹងមានទំរង់ពណ៌ចម្រុះខុសគ្នាផងដែរ។ បន្ថែមពីនេះ នៅលើរូបភាពនេះ ក៏មានបញ្ជាក់ច្បាស់ថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel ហើយនិងមានទ្រទ្រង់ជាមួយសម្លេង Dolby Atmos ថែមទៀត។ ស្មាតហ្វូននេះ មានការបំពាក់នូវប៊ូតុងសម្លេង និងប៊ុតុងបិទបើកនៅផ្នែកខាងស្តាំ ខណៈដែលផែ្នលខាងលើមានមុខងារ IR blaster និង Microphone។ ចំពោះផ្នែកខាងក្រោមវិញ គឺមានរន្ធស៊ីមកាត និងរន្ធ USB-C ហើយឧបាល័រ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

និយាយពីផ្នែកខាងមុខវិញម្តង បើទោះបីជាមិនទាន់មានការបង្ហាញចេញច្បាស់ក៏ដោយ ស្មាតហ្វូននេះត្រូវបានគេដឹងហើយថា នឹងមានអេក្រង់ OLED ដែលមានគែមអេក្រង់កោង ហើយនិងមានរន្ធ Punch-Hole នៅចំកណ្តាល។ ជាមួយគ្នានេះក្រុមហ៊ុន Xiaomi ក៏បានបញ្ជាល់ថា ស្មាតហ្វូននេះកម្រ៉ាស់ 7.23mm និងមានទម្ងន់ 171 ក្រាម ផងដែរ ដែលស្តើងជាង និងធ្ងន់ជាងម៉ូដែលមុនបន្តិច។ បើតាមការបញ្ជាក់ពីអ្នកទម្លាយ Skrzypek បានអោយដឹងថា ស្មាតហ្វូន CIVI 2 នឹងប្រកាសចេញនៅលើទីផ្សារសកលជាមួយនិងឈ្មោះផ្សេងមួយទៀត។ 

Xiaomi CIVI 2 ត្រូវគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.56-អ៊ីង OLED បង្ហាញចេញបានកម្រិត FHD+ ជាមួយល្បឿន 120Hz display ហើយនិងមានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 1 រួមនិងរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 256GB ថែមទៀត។ ស្មាតហ្វូននេះ នឹងថ្មទំហំ 4,500mAh គាំទ្រដោយកម្លាំងសាក 67W fast charging។ ចំពោះកាមេរ៉ាថតរូបវិញ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 32-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel (OIS)+8-Mgeapixel (ultra-wide)+2-Megapixel (macro)។ ស្មាតហ្វូននេះក៏មានតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃក្រោមអេក្រង់ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន