no-alternative title
no-alternative title

vivo X Fold+ នឹងបំពាក់បច្ចេកវិទ្យាសាកកម្លាំង 80W Fast Charging និងបន្ទះឈីប Snapdragon 8+ Gen 1

vivo នឹងប្រកាសសម្ពោធស្មាតហ្វូនបត់បានជំនាន់ថ្មីម៉ូដែល vivo X Fold+ នៅសប្តាហ៌ក្រោយនេះហើយ ស្របពេលដែលនៅថ្ងៃនេះ ក៏មានការបញ្ចេញនូវគំរូបភាពស្មាតហ្វូនផ្លូវការជាមួយនិងជម្រើសពណ៌ក្រហមថែមទៀតផង។ នៅពេលនេះ ស្មាតហ្វូននេះត្រូវបានគេឃើញថា បានប្រទះឃើញនៅលើវិបសាយ AnTuTu រួចហើយ ដោយមានការបង្ហាញថា គឺបំពាក់នូវបន្ទះឈីប Snapdragon 8+ Gen 1 ស្របពេលដែលនៅពេលនេះ នៅលើបណ្តាក Weibo ក្រុមហ៊ុននេះ ក៏បានបង្ហោះនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើបណ្តាញសង្គមនេះ ក៏មាការបញ្ជាក់ច្បាស់ថា ស្មាតហ្វូនបត់បានជំនាន់ថ្មីម៉ូដែលថ្មីនេះ នឹងបំពាក់នូវបច្ចេកវិទ្យាសាកកម្លាំង 80W Fast Charging ខណៈដែលស្មាតហ្វូនម៉ូដែល X Fold ប្រើប្រាស់ត្រឹមតែកម្លាំង 66W តែប៉ុណ្ណោះ។  យោងតាមក្រុមហ៊ុន vivo បានបញ្ជាក់អោយដឹងថា នៅលើស្មាតហ្វូន X Fold+នេះ គឺមានកម្មវិធីច្រើនជាង 5,000 ដែលធ្វើការយ៉ាងរលូនជាមួយនិងស្បែកកម្មវិធី OriginOS Ocean version។ 

សូមជំរាបផងដែរថា ស្មាតហ្វូនបត់បានដំបូងគេរបស់ក្រុមហ៊ុន vivo គឺនៅមិនទាន់មានការប្រកាសចេញលក់នៅលើទីផ្សារខាងក្រៅប្រទេសចិននោះទេ ហើយសម្រាប់ម៉ូដែលថ្មី ដែលមានការទម្លាយចេញនៅថ្ងៃនេះ ក៏នៅមិនទាន់មានបញ្ជាក់ថា នឹងមានលក់នៅលើទីផ្សារសកលដូចគ្នាផងដែរ ខណៈដែលស្មាតហ្វូនបត់បានដំបូងគេរបស់ក្រុមហ៊ុន vivo នេះ បានបង្ហាញខ្លួនកាលពីខែមេសាកន្លងទៅ មានតម្លៃ CNY8,999 ប្រហែល $1,270។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន