ស្វែងរកពួកយើង:

បែកធ្លាយព័ត៌មានថ្មីមកថា វត្តមាន iPhone 15 Series នៅឆ្នាំក្រោយ គឺនឹងមានម៉ូដែលថ្មីឈ្មោះថា iPhone 15 Ultra

ដោយ

Koun Jab Luffy

23 កញ្ញា 2022 10:08 ព្រឹក

អាន 2 នាទី

បន្ទាប់ពីការប្រកាសចេញនូវវត្តមានរបស់ iPhone 14 Series ហើយនិងបានចេញលក់នៅលើទីផ្សាររួចមក ឃើញថានៅពេលនេះ មានការជជែកវែកញែក
ពីស្មាតហ្វូនជំនាន់់ថ្មីមួយដែលជាប្រភេទមួយថ្មីហៅថា Ultra-high-End ដែលម៉ូដែលនេះ អាចនឹងក្លាយស៊េរីថ្មីមួយទៀតរបស់ក្រុមហ៊ុន Apple ដែលរំពឹងថា នឹងមានឈ្មោះ iPhone 15 Ultra ហើយស្មាតហ្វូននេះ ក៏កំពុងតែស្ថិតនៅក្នុងការពិភាក្សាផងដែរ។
Article image
ខណៈពេលនេះ ក៏មានការបែកធ្លាយជាច្រើនពាក់ព័ន្ធទៅនឹងស្មាតហ្វូន Flagship ថ្មីនេះ ដោយស្មាតហ្វូន iPhone 15 Series នេះ នឹងមាន 4 ម៉ូដែលគឺ iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Ultra នេះបើតាមការទម្លាយព័ត៌មានជាច្រើនចេញពីលោក Ming-Chi Kuo និង Mark Gurman ដែលជាប្រភពអាចជឿជាក់បាន។ ស្មាតហ្វូន Ultra ត្រូវបានអ្នកទម្លាយនិយាយថា គឺនឹងមានតម្លៃខ្ពស់ជាងគេ។
Article image
ជាមួយគ្នានេះ បើតាមការបែកធ្លាយចេញពី LeaksApplePro ក៏បានបង្ហាញនូវលក្ខណៈបច្ចេកទេសមួយចំនួនរបស់ស្មាតហ្វូន iPhone 15 Ultra នេះផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានសមត្ថភាព អាចថតបាននៅក្នុងកម្រិត 8K ខណៈដែលស្មាតហ្វូន iPhone 14 Series បច្ចុប្បន្ននេះ អាចថតបានកម្រិតត្រឹមតែ 4K ប៉ុណ្ណោះ។ បន្ថែមពីនេះ ស្មាតហ្វូន iPhone 15 Ultra ក៏នឹងមាន Periscopic lens ដែលគេជឿថា នឹងផ្តល់នូវកម្រិត Optical Zoom ដ៏អស្ចារ្យបំផុត។ គួរបញ្ជាក់ថា សម្រាប់ស្មាតហ្វូនដែលទ្រទ្រង់នូវវីដេអូកម្រិត 8K នេះ គឺត្រកូល Galaxy S របស់ក្រុមហ៊ុន Samsung ក៏អាចធ្វើបាន ហើយសម្រាប់ស្មាតហ្វូនដែលអាចបត់បាន ក៏អាចថតវីដេអូបានកម្រិត 8K បានផងដែរ៕
បែកធ្លាយព័ត៌មានថ្មីមកថា វត្តមាន iPhone 15 Series នៅឆ្នាំក្រោយ គឺនឹងមានម៉ូដែលថ្មីឈ្មោះថា iPhone 15 Ultra