no-alternative title
no-alternative title

ដំណឹងថ្មី! នៅពេលនេះ ស្មាតហ្វូនបត់បាន OPPO Find N2 និង Flip Phone កំពុងស្ថិតក្នុងសង្វាក់ផលិតកម្មហើយ

នៅថ្ងៃនេះមានរបាយការណ៌ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន OPPO គឺបាននឹងកំពុងធ្វើការនៅលើស្មាតហ្វូនបត់បានជំនាន់ថ្មី នៃ OPPO Find N ដែលបានបង្ហាញវត្តមានកាលពីឆ្នាំមុនហើយ។ សម្រាប់ឆ្នាំនេះលឺថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏មានការបញ្ចេញនូវម៉ូដែលមួយទៀតដែលរូបរាងដូចជា គ្រំ ផងដែរ ដែលនេះក៏ជាស្មាតហ្វូនបត់បានដូចគ្នា។ ប៉ុន្តែមិនមានការបញ្ជាក់ពីឈ្មោះរបស់ស្មាតហ្វូននេះនៅឡើយទេ។ ទាក់ទងជាមួយនិងព័ត៌មាននេះ អ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកព័ត៌មានថ្មីរបស់ស្មាតហ្វូនបត់បានថ្មីៗទាំងនេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការសសេររបស់អ្នកទមា្លយរូបនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូនបត់បានទាំងពីរនេះ គឺត្រូវបានកំពុងតែស្ថិតនៅក្នុងការផលិតផងដែរ ដោយស្មាតហ្វូនមួយគឺមានឈ្មោះថា “White Swan,” ខណៈដែលម៉ូដែល Flip Phone មានឈ្មោះថា “Dragonfly” ហើយស្មាតហ្វូនទាំពីរនេះ គឺត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Plus Gen 1។ អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូនបត់បានទាំងនេះ គឺមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើស ក្នុងនោះមានដូចជា Black, White និង Green ជាដើម។ សម្រាន់ម៉ូដែល Flip Phone គឺមានពណ៌ Black, White និង Purple។ 

ជាមួយនិងវត្តមានរបស់ស្មាតហ្វូនបត់បានរបស់ OPPO ដែលមានរូបរាងដូចជា គ្រំ នេះ គឺមានការឌីស្សាញស្រដៀងគ្នាទៅនឹង Samsung Galaxy Z Flip 4, Moto Razr 2022, និងHuawei P50 Pocket New ដែលទើបនឹងចេញលក់នៅប្រទេសចិនថ្មីៗអញ្ចឹងដែរ។ ជាមួយគ្នានេះ OPPO ក៏បានបញ្ជាក់ថា ខ្លួនក៏កំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Find X6 Series ផងដែរ ហើយថែមទាំងបន្ថែមថា ស្មាតហ្វូន Find X6 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Plus Gen 1 ខណៈដែល Find X6 Pro នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 2។ ស្មាតហ្វូន Find X6 Series ទំនងជានឹងបង្ហាញវត្តមាននៅត្រីមាសទី 1 ឆ្នាំ 2023 ខាងមុខនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន