ស្វែងរកពួកយើង:

អស់បារម្ភហើយអ្នកមានស្មាតហ្វូន Huawei Mate 50 Series ក៏អាចប្រើប្រាស់សេវា 5G បានផងដែរ!

ដោយ

Koun Jab Luffy

23 កញ្ញា 2022 12:17 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសដាក់លក់ជាផ្លូវការទៅលើស្មាតហ្វូន Huawei Mate 50 Series រួចមក ឃើញថា មានមនុស្សជាច្រើនមានការចាប់អារម្មណ៌ និងមានតំរង់ជួរចាំទិញស្មាតហ្វូនថ្មីនេះ បើទោះបីជាដឹងថា អស់ស្តុក និងមានតម្លៃហក់ឡើងក៏ដោយ។ ស្មាតហ្វូននេះ ត្រូវបានគេដឹងហើយថា គឺមានតែប្រភេទ 4G តែប៉ុណ្ណោះ។ យោងតាមព័ត៌មាននៅថ្ងៃនេះ មានអោយដឹងថា គ្រប់គ្នាដែលទិញស្មាតហ្វូននេះបានក៏អាចប្រើប្រាស់សេវា 5G បានផងដែរ តាមរយៈនៃការប្រើប្រាស់សំបកការពារជំនាន់ថ្មីមួយ ដែលទើបតែប្រកាសចេញនាពេលថ្មីៗនេះនៅប្រទេសចិន។
Article image
បើតាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ គឺបានអោយដឹងថា មិនខុសពីម៉ូដែលមុន Huawei P50 Series នោះទេ នៅពេកនេះ គ្រប់គ្នាដែលប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ហើយចង់ប្រើប្រាស់នូវសេវា 5G នោះ គឺអាចប្រើប្រាស់មិនចាំមានការព្រួយទៀតទេ ដោយគ្រាន់តែទិញសម្បកការពារដែលមានការទ្រទ្រង់ជាមួយសេវា 5G រួចជាស្រេចមួយនេះ។ អ្នកទម្លាយ WHYLAB បាននិយាយថា សម្រាប់អ្នកដែលមានស្មាតហ្វូន Mate 50 Series គឺពិតជាអាចប្រើប្រាស់ 5G បានពិតមែន។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei ត្រូវបានសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើការប្រើប្រាស់ឧករណ៌បចច្ចេកវិទ្យា រួមជាមួយនិងការផ្គត់ផ្គង់បន្ទះឈីបជាដើម។ ដូច្នេះសម្រាប់ផលិតផលស្មាតហ្វូនថ្មីៗ ដូចជា Mate 50 series នេះជាដើម គឺអាចប្រើប្រាស់បានត្រឹមតែសេវា 4G/LTE ប៉ុណ្ណោះ។ សម្រាប់សំបក្រោយរបស់ក្រុមហ៊ុនទី 3 ដែលមានភ្ជាប់នូវសេវា 5G នេះ គឺមានការតម្លើងមអជាមួយនូវ sub-6GHz មកជាមួយគ្នាថែមតៀតផង។
Article image
ក្រឡកមកមើលសមត្ថភាពរបស់ស្មាតហ្វូនទាំង 4 នៃត្រកូល Mate 50 Series វិញម្តង។ ស្មាតហ្វូនថ្មីៗទាំងនេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 1 4G SoC ទាំងអស់ ដូច្នេះដើម្បីភ្ជាប់សេវា 5G បាន គឺត្រូវតែមានសំបការពារ 5G-NR standalone-only rating ជាមុនសិន ដែលសម្បកនេះ គឺមានភ្ជាប់ជាមួយនូវបន្ទះឈីប UDX710 ZTE ដែលមានការតម្លើងនូវ Dual Cortex-A55 cores មានរត់បាន 1.35GHz ហើយឈីបនេះ គឺដំណើរការបានជាមួយនិងស្មាតហ្វូននេះបានតាមរយៈរន្ធ USB-C port។ សម្បកក្រោយរបស់ Mate 50 នេះ គឺមានការគាំទ្រដោយក្រុមហ៊ុន China Telecom។  សំបកការពារជំនាន់ថ្មីមួយ ដែលទើបតែប្រកាសចេញនាពេលថ្មីៗនេះនៅប្រទេសចិន គឺមានតម្លៃ 799 yuan ($113) ប៉ុន្តែមិនទាន់មានការបញ្ជាក់ផ្លូវការពីក្រុមហ៊ុន Huawei នៅឡើយទេ។
អស់បារម្ភហើយអ្នកមានស្មាតហ្វូន Huawei Mate 50 Series ក៏អាចប្រើប្រាស់សេវា 5G បានផងដែរ!