ស្វែងរកពួកយើង:

Loading Ad...

Xiaomi 12T និង Xiaomi 12T Pro ត្រូវបានគេទម្លាយចេញនូវការឌីស្សាញរូបរាងពេញលេញហើយ

ដោយ

Koun Jab Luffy

23 កញ្ញា 2022 01:21 រសៀល

អាន 2 នាទី

Article image
កាលពីសប្តាហ៌មុននេះ Winfuture.de បានទម្លាយចេញនូវការឌីស្សាញរូបរាង ហើយនិងព័ត៌មានមួយចំនួននរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 12T Series ម្តងរួចមកហើយ។ នៅថ្ងៃនេះ ស្មាតហ្វូននេះត្រូវបានអ្នកទម្លាយដ៏ល្បី គឺលោក Evan Blass ក៏បានចែករំលែកនូវរូបភាពថ្មីរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 12T និង Xiaomi 12T Pro មានលក្ខណៈច្បាស់ និងមានគុណភាពខ្ពស់ ហើយថែមទាំងមានគ្រប់ជ្រុងពេញលេញតែម្តង។
Article image
បើមើលទៅលើស្មាតហ្វូនស៊េរីថ្មី Xiaomi 12T និង Xiaomi 12T Pro នេះ ឃើញថា ស្មាតហ្វូននេះមានរន្ធអេក្រង់នៅចំកណ្តាល ហើយអេក្រង់នេះ គឺជាប្រភេទ AMOLED ដែលកញ្ចក់រាបស្មើត និងមានទំហំ 6.67-អ៊ីង បង្ហាហចេញបានកម្រិត 1.5K ជាមួយនិង resolution 2712x1220 pixels ព្រមទាំងមានល្បឿន 120Hz refresh rate ដូចគ្នា។ ស្មាតហ្វូនទាំងពីរនេះ គឺមានការការពារដោយកញ្ចក់ Gorilla Glass 5 និងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។
Article image
Xiaomi 12T Pro ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនវូ Snapdragon 8 Plus Gen 1 មានរ៉េមទំហំ 12GB ប្រភេទ LPDDR5 RAM និងមានអង្គចងចាំទំហំ 256GB ប្រភេទ UFS 3.1 ប៉ុន្តែសម្រាប់ទីផ្សារប្រទេសមួយចំនួនក៏មានរ៉េមទំហំ 8GB ផងដែរ។ សម្រាប់ Xiaomi 12T វិញ គឺប្រើប្រាស់បន្ទះឈីប Dimensity 8100 Ultra នឹងមានរ៉េមមានទំហំ 8GB ប្រភេទ LPDDR5 RAM និងមានអង្គចងចាំទំហំ 128GB និង 256GB ប្រភេទ UFS 3.1។ ស្មាតហ្វូនទាំងពីរមានថ្មទំហំ 5,000mAh នឹងមានកម្លាំងសាក 120W fast charging ហើយនិងរត់ជាមួយ Android 12 OS ដែលផ្អែកលើស្បែកកម្មវិធី MIUI 13 skin។
Article image
ស្មាតហ្វូន Xiaomi 12T Series នឹងប្រើប្រាស់នូវកាមេរ៉ាមុខទំហំ 20-Megapixel។ ស្មាតហ្វូនទាំងពីរនេះ នឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់។ ស្មាតហ្វូន Xiaomi 12T Pro នឹងក្លាយជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុននេះ ដែលមានកាមេរ៉ាទំហំ 200-Megapixel ខណៈដែលម៉ូដែល Xiaomi 12T ប្រើប្រាស់នូវកាមេរ៉ាទំហំត្រឹមតែ 108-Megapixel។ ហើយសម្រាប់កាមេរ៉ាទីពីរមានទំហំ 8-Megapixel ultra-wide lens និងគ្រាប់ទីបី 2-Megapixel macro camera។
Article image
នៅទីផ្សារអឺរ៉ុប ស្មាតហ្វូន Xiaomi 12T និង Xiaomi 12T Pro នឹងមានតម្លៃ 650 យូរ៉ូ និង 850 យូរ៉ូ ។ Xiaomi 12T Lineup នឹងបង្ហាញវត្តមានជាមួយនិង Redmi Pad នៅខែក្រោយនេះហើយ។