ស្វែងរកពួកយើង:

កាស AirPods ទាំងអស់ និងគ្រឿង Accessories របស់ Macs អាចនឹងផ្តើមប្រើប្រាស់រន្ធ USB-C ចាប់ពីឆ្នាំ 2024 ទៅ

ដោយ

Koun Jab Luffy

11 តុលា 2022 04:46 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ សភាពាណិជ្ជកម្មសហភាពអឺរ៉ុបបានចេញច្បាប់ថ្មីមួយដែលច្បាប់ថ្មីនេះបានកំហិតឲ្យក្រុមហ៊ុនផលិតទូរស័ព្ទ iPhone គឺ Apple ត្រូវប្រើរន្ធ USB-C ជំនូស Lightning Connector សម្រាប់ការសាកថ្មនៅលើ iPhones។ ហើយឥលូវនេះយើងក៏ទទួលបានដំណឹងថ្មីថា ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់អាមេរិកមួយនេះអាចនឹងប្រើរន្ធ USB-C នៅលើអនាគតផលិតផលរបស់ខ្លួន។
យោងទៅលើរបាយការណ៍របស់លោក Mark Gurman ដែលមកពីស្ថាប័នសារព័ត៌មាន Bloomberg បាននិយាយថា Apple នឹងប្រើរន្ធ USB-C នៅលើកាស AirPods ទាំងអស់របស់ខ្លួន ក៏ដូចជាគ្រឿង Accessories របស់កុំព្យូទ័រ Macs ដែលរួមមាន Magic Mouse, Magic Keyboard និង Magic Trackpad ផងដែរចាប់ពីឆ្នាំ 2024 ទៅ។ លោក Mark Gurman បានជឿជាក់ថា Apple នឹងយកឈ្នះលើកាលបរិច្ឆេទនៃការអនុវត្តច្បាប់សភាអឺរ៉ុបនៅចុងឆ្នាំ 2024 ជាមួយនឹងផលិតផលភាគច្រើនរបស់ខ្លួន។
សម្រាប់ទូរស័ព្ទ iOS ជំនាន់ថ្មី គឺ iPhone 15 Series ដែលចេញនៅឆ្នាំ 2023 នឹងប្រើរន្ធសាកប្រភេទ USB-C ខណៈដែរកាស AirPods ទាំងអស់នឹងប្រើរន្ធដូចគ្នានេះនៅមុនដំណាច់ឆ្នាំនេះ។ លោក Gurman បានកត់សម្គាល់ថា គ្រប់ម៉ូដែល AirPods ក៏ដូចជា Magic Mouse, Magic Keyboard និង Magic Trackpad នឹងត្រូវធ្វើការប្តូរនៅពេលដែលកំណែថ្មីត្រូវបានប្រកាសចេញ។ ហើយគាត់ធ្វើការព្យករណ៍ថា Apple ក៏នឹងមានការអាប់ដេតជាពិសេសនៅលើផលិតផល Macs មួយចំនួននៅឆ្នាំក្រោយ រួមទាំង iMac និង Mac Pro ជំនាន់ថ្មីផងដែរ។
Article image
ស្របពេលជាមួយគ្នានេះ Apple ក៏ត្រូវបានគេរាយការណ៍ផងដែរថា ការផ្លាស់ប្តូរទៅប្រើរន្ធ USB Type-C នៅលើឧបករណ៍របស់ខ្លួន វាគឺជាក្លាយជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះរបស់ក្រុមហ៊ុន ដើម្បីជៀសវាងការហាមឃាត់ការចរាចរលក់ផលិតផលនៅក្នុងទីផ្សារអឺរ៉ុប។ ហើយចុងក្រោយក្រុមហ៊ុនដែលមិនចង់ចូលបក្សស័ម្ពន្ធរបស់អាមេរិចមួយនេះ មានគម្រោងក្នុងការផ្លាស់ប្តូរទាំងស្រុងទៅបច្ចេកវិទ្យាសាកបញ្ចូលថាមពលដោយប្រើបច្ចេកវិទ្យា Wireless Charge តាមរយះបន្ទះសាកថ្ម MagSafe របស់ខ្លួនសម្រាប់ស្រឡាយផលិតផលរបស់ខ្លួននាពេលអនាគត៕
កាស AirPods ទាំងអស់ និងគ្រឿង Accessories របស់ Macs អាចនឹងផ្តើមប្រើប្រាស់រន្ធ USB-C ចាប់ពីឆ្នាំ 2024 ទៅ