ស្វែងរកពួកយើង:

OPPO Find N Flip នឹងបង្ហាញវត្តមានពាក់កណ្តាលខែធ្នូជាមួយបន្ទះឈីប Dimensity 9000 និងមានកម្លាំងសាក 44W Charging

ដោយ

Koun Jab Luffy

15 វិច្ឆិកា 2022 02:34 រសៀល

អាន 2 នាទី

Article image
OPPO ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមានស្មាតហ្វូនបត់បានដំបូងបំផុតថ្មីមួយទៀត ដែលមានរូបរាងថ្មីដូចជាគ្រំនៅក្នុងខែធ្នូខាងមុខនេះហើយដែលស្មាតហ្វូននេះគឺមានឈ្មោះថា Find N Flip។ យោងតាមការទម្លាយចេញពី Digital Chat Station កាលពីខែមុននេះ គឺធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនបត់បាន Find N Flip នឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Plus Gen 1។ ប៉ុន្តែជាមួយនិងការបែកធ្លាយថ្មីនេះ បានបញ្ជាក់ជាថ្មីថា ស្មាតហ្វូនបត់បានថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីបជ MediaTek ជំនួសវិញ។
បើមើលទៅលើលក្ខណៈសម្បត្តិរបស់ OPPO Find N Flip ដែលទម្លាយចេញពី Digital Chat Station តាមរយៈគណនីមួយដែលឈ្មោះថា TechGoing គឺបានបង្ហាញថា ស្មាតហ្វូននេះ នឹងបំពាក់មកជាមួយនូវបន្ទះឈីប Dimensity 9000 និងមានអេក្រង់បត់ខាងក្នុងទំហំ 6.8-អ៊ីង foldable E6 AMOLED screen ដែលនឹងមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត FHD+ ជាមួយនិង resolution 2520x1080 pixels ហើយនិងមានល្បឿន 120Hz refresh rate។ សម្រាប់ផ្នែកខាងក្រោយ គឺមានអេក្រង់ទំហំ 3.26-អ៊ីង cover OLED panel។
បន្ថែមពីនេះ ក៏មាមការបញ្ជាក់ថា ស្មាតហ្វូន Find N Flip នឹងមាមកាមេរ៉ាមុខទំហំ 32-megapixel Sony IMX709 selfie camera ខណៈដែលកាមេរ៉ាក្រោយមានពីរគ្រាប់គឺមានទំហំ 50-megapixel Sony IMX890 primary camera និងទំហំ 8-Megapixel Sony IMX355 ultra-wide lens។ Find N Flip នឹងមានថ្មទំហំ 4,300mAh គាំទ្រដោយកម្លាំងសាក 44W fast charging។ មានការសង្ស័យថា ស្មាតហ្វូននេះនឹងបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅចំហៀង និងរត់នៅលើ ColorOS 13-ជាមួយនិង Android 13 ព្រមទាំងមានជម្រើសពណ៌ ខ្មៅ ស និងពណ៌ស្វាយ។
Article image
អ្នកទម្លាយ Digital Chat Station បានបន្ថែមទៀតថា ស្មាតហ្វូន Find N Flip នឹងបង្ហាញវត្តមាននៅពាក់កណ្តាលខែធ្នូនេះជាមួយនិង Find N2 ផងដែរ។
OPPO Find N Flip នឹងបង្ហាញវត្តមានពាក់កណ្តាលខែធ្នូជាមួយបន្ទះឈីប Dimensity 9000 និងមានកម្លាំងសាក 44W Charging