no-alternative title

Honor Magic Vs ទ្រទ្រង់ជាមួយប៊ិក Stylus និងមានគន្លឺះថ្មីអាចបត់ចុះឡើងបានដល់ទៅ 400,000 ដង

ថ្មីៗនេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ទីពីររបស់ខ្លួនម៉ូដែល Honor Magic Vs ហើយ ដោយព្រឹត្តិការណ៌នេះ គឺបានធ្វើឡើងនៅក្នុងប្រទេសចិន ហផយក៏មាបវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Honor 80 series មកជាមួយផងដែរ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ Magic Vs។

ដោយសារតែកន្លងមក មានស្មាតហ្វូនបត់បានជាច្រើនតែងតែមានបញ្ហាជាមួយនិងគន្លឺះបត់ចុះឡើងនោះ ក្រុមហ៊ុន Honor បានសម្រេចប្រើប្រាស់នូវគំនិតថ្មីប្លែកពីគេ ដោយនៅលើ Magic Vs នេះត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញជាមួយនិងគន្លឺះថ្មីមានទម្ងប់ស្រាលឈ្មោះថា Gearless Hinge។ គន្លឺះនេះគឺមានតែមួយប៉ុណ្ណោះ ក្រុមវិស្វករបានធ្វើការឌីស្សាញគន្លឺះនេះចាប់ពី 92 កម្រិតមកត្រឹម 4 កម្រិតប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការប្រើប្រាស់នូវគន្លឺះនេះ ក្រុមហ៊ុន Honor បានបញ្ជាក់ថា ខ្លួបបានធ្វើតេស្តរួចហើយ គឺបានប្រើប្រាស់បានរហូតដល់ទៅ 400,000 ដង ដូច្នេះប្រសិនបើមួយថ្ងៃយផងបត់ 100 ដងនោះស្មាតហ្វូនបត់បាននេះអាចប្រើប្រាស់បានច្រើនជាង 10 ឆ្នាំឯណោះ។ ស្មាតហ្វូនបត់បាននេះ គឺមានកម្រ៉ាស់ប្រហែលជា 12.9mm និងមានទម្ងន់ប្រហែលជា 261g។ ហើយស្មាតហ្វូននេះ គឺមានជម្រើសខ្នងកញ្ចក់ និងស្បែក។

Honor Magic Vs ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវកញ្ចក់អេក្រង់ខាងក្នុងជាប្រភេទ OLED មានទំហំ 7.9 អ៊ីង អាចបង្ហាញចេញបានទំហំ 2272x1984pixels និងមានកម្រិត 381 PPI។ អេក្រង់នេះរត់បានជាមួយល្បឿន 90Hz refresh rate និងមានកម្រិតពន្លឺ 800 nits។ សម្រាប់អេក្រង់ខាងក្រៅ គឺមានទំហំ 6.45 អ៊ីងបង្ហាញចេញបាននៅលើខ្នាត 20:9 aspect ratio មានទំហំ 90% ធៀបនឹងតួខ្លួន។ អេក្រង់នេះជាប្រភេទកញ្ចក់ OLED គាំទ្រដោយ resolution ទំហំ 2560x1080 pixels និងមានកម្រិត 431 PPI។ 

អេក្រង់ខាងក្រៅនេះរត់បានល្បឿន 120Hz refresh rate និងគាំទ្រដោយពន្លឺកម្រិត 1200nits។ អេក្រង់ទាំងពីរនេះ គឺមានទ្រទ្រង់ជាមួយនិងមុខងារ 10-bit color depth និង 100% DCI-P3 color gamut ហើយថែទាំងមានអាចទ្រទ្រង់បានជាមួយនិងកម្រិត 1920Hz PWM dimming ថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូនបត់បាននេះ ក៏មានការទ្រទ្រង់ជាមួយនិង stylus ផងដែរ ដូចគ្នាជាមួយ Galaxy Z Fold 3 និង Galaxy Z fold 4 គឺមិនមានរន្ធសម្រាប់បិកនោះទេ។ ប៊ិកនេះឈ្មោះថា Magic-Pen។ ស្មាតហ្វូនបត់បាន Honor Magic Vs មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 54MP Sony IMX800 និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide មានមុខងារ Autofocus សម្រាប់ឡែន Macro ហើយនិងគ្រាប់ទីបីមានទំហំ 8MP snapper ហ៊្សូមបាន 3x telephoto lens។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 16MP សម្រាប់អេក្រង់ខាងក្រៅ ខណៈដែលខាងក្នុងមិនមានកាមេរ៉ាទេ។

ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ គឺប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon Plus Gen 1 និងមានមកជាមួយនូវ Dual TEE (Trusted Execution Environment) ប្រព័ន្ធសុវត្ថិភាពដែលធ្វើការអភិវឌ្ឍរួមគ្នាជាមួយ Qualcomm សម្រាប់ការពារស្មាតហ្វូននេះផងដែរ។  Honor Magic Vs រត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 12-ផ្អែកជាមូយ MagicOS 7.0 ចេញពីប្រអប់តេម្តង។ សម្រាប់មុខងារផ្សេងៗទៀតមានដូចជា Dual SIM, 5G, WiFi 6, Bluetooth 5.2, GNSS, NFC និង USB 3.1 Gen1 (Type-C)។ ស្មាតហ្វូននេះប្រើប្រព័ន្ធស្កែនម្រាមដៃនៅចំហៀងតួ ហើយនិងមាន IMAX Enhanced-certified dual stereo speakers រួមជាមួយមុខងារ DTS: X Ultra and 3 microphones ផងដែរ។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងមានការគាំទ្រដោយ 66W (wired)។ 

Honor Magic Vs ចេញលក់នៅប្រទេសចិនជាមួយតម្លៃ:

សម្រាប់ម៉ូដែលស្តង់ដារទំហំ 8GB+256GB មានតម្លៃ ¥7,499 ($1,048) និងទំហំ 12GB+256GB មានតម្លៃ ¥7,999 ($1,118) ខណៈដែលទំហំ 12GB+512GB មានតម្លៃ  ¥8,999 ($1,257)។ ចំពោះម៉ូដែល Ultimate មានទំហំ 16GB+512GB មានតម្លៃ  ¥10,888 ($1,521)។  Honor Magic Vs បង្ហាញវត្តមានជាមួយពណ៌ Cyan, Black, ឬ Orange color ខណៈដែល Honor Magic Vs Ultimate មានពណ៌ខ្មៅ និងពណ៌មាស។ ស្មាតហ្វូននេះ នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 30 ខែវិច្ឆិកា។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន