ស្វែងរកពួកយើង:

realme គ្រោងប្រកាសចេញនូវស្មាតហ្វូន GT Neo 5 និងស្មាតហ្វូនបត់បានដែលមានតម្លៃសមរម្យបំផុត

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2022 07:59 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ យោងតាមការចេញផ្សាយពីសារព័ត៌មានធំៗមួយចំនួន បានបញ្ជាក់ថា ក្រុមហ៊ុន realme មានគម្រោងនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួនបន្ថែមទៀតសម្រាប់ទីផ្សារនៅក្នុងងពេលឆាប់ៗនេះ។ ព័ត៌មានថ្មីនេះ ត្រូវបានគេដកស្រង់ចេញពីការចែករំលែករបស់លោក Xu Qi ដែលជាអនុប្រធានរបស់ក្រុមហ៊ុននេះ។ នៅក្នុងខ្លឹមសាររបស់លោក គឺសសេរថា ក្រុមហ៊ុនមានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែល ដោយមានទាំងស្មាតហ្វូនដែលអាចបត់បានផងដែរ។
Article image
ក្រុមហ៊ុន realme ក៏មានគម្រោងក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីស្ថិតនៅក្នុងត្រកូល GT series ផងដែរ នោះគឺម៉ូដែល realme GT Neo 5។ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ ជាធម្មតាតែងតែបង្ហាញនូវស្មាតហ្វូន GT Neo series ចំនួន 2 ម៉ូដែលជារៀងរាល់ឆ្នាំ។ ស្រដៀងគ្នានេះផងដែរ ឆ្នាំនេះ ក្រុមហ៊ុននេះ ក៏នឹងបង្ហាញនូវស្មាតហ្វូនថ្មីចំនួន 2 ក្នុងមួយឆ្នាំដដែល។
Article image
បើតាមប្រភពខាងលើនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូន មួយនឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ និងស្មាតហ្វូនមួយទៀតនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ ជាមួយគ្នានេះបើតាមការទម្លាយចេញពីលោក Xu Qi ដែលជាអនុប្រធានរបស់ក្រុមហ៊ុន realme ក៏បានបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏ធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានថ្មីរបស់ខ្លួនផងដែរ។ ដែលនេះមានន័យថា ក្រុមហ៊ុននេះ កំពុងតែធ្វើការនៅលើស្មាតហ្វូននេះ។ ព័ត៌មានផ្លូវការនេះ មិនទាន់មានការទម្លាយលម្អិតអំពីស្មាតហ្វូនដែលអាចបត់បាននេះនៅឡើយទេ៕