ស្វែងរកពួកយើង:

Huawei P60 Series ក៏នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីដែលប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 2 ផងដែរ

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2022 08:54 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ម៉ូដែល P60 Series អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2023 ខាងមុខនេះហើយស្មាតហ្វូននេះ ក៏នឹងមានការដំណើរការជាមួយនឹងបន្ទះឈីប Snapdragon ជំនាន់ថ្មីផងដែរ។ យោងតាមអ្នកទម្លាយ Classmateguan បាននិយាយថា ស្មាតហ្វូន Huawei P60 series នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំ 2023 នេះ។
Article image
អ្នកទម្លាយរូបនេះ បានទម្លាយថា ស្មាតហ្វូន Huawei P60 Series នឹងមានបន្ទះឈីប Qualcomm Snapdragon 8 Gen 2 ប៉ុន្តែបានត្រឹមតែការប្រើប្រាស់កម្រិត 4G ប៉ុណ្ណោះ។ ស្មាតហ្វូននេះត្រូវគេទម្លាយទៀតថា ក៏នឹងមានម៉ូដែលស្តង់ដារដែលប្រើប្រាស់នូវអេក្រង់រាបស្មើផងដែរ។ ស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលនឹងមានប្រព័ន្ធប្រតិបត្តិការ HarmonyOS 3.1។ ក្រុមហ៊ុនHuawei បានតេស្តទៅលើកម្មវិធី software ដែលមានការអភិវឌ្ឍនៅក្នុងទម្រង់ developer beta ហើយនៅក្នុងខែមករា ក៏នឹងមានប្រភេទ public beta សម្រាប់ធ្វើតេស្តផងដែរ។
Article image
ប្រភពខាងលើបន្តថា ក្រុមហ៊ុន Huawei នេះនឹងប្រកាសចេញជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 3.1 នៅក្នុងអំឡុងខែមីនា និងខែមេសាខាងមុខនេះ ហើយប្រព័ន្ធនេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន P60 Series មុនគេ។ សូមជំរាបថា មកដល់ពេលនេះ ក៏មានរូបភាពជាច្រើនរបស់ស្មាតហ្វូននេះដែលបង្ហាញខ្លួននៅលើអនឡាញផងដែរ ហើយស្មាតហ្វុននេះ នឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ និងមានការប្រើប្រាស់អេក្រង់ Pill shape hole punch។ ក្រុមហ៊ុន Huawei នៅមិនទាន់មានការប្រកាសជាផ្លូវការនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន P60 series នៅឡើយទេ៕
Huawei P60 Series ក៏នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីដែលប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 2 ផងដែរ