ស្វែងរកពួកយើង:

បែកធ្លាយរូបភាពស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Xiaomi បង្ហាញពីការឌីស្សាញជាមួយនិងទម្រង់បត់មកខាងក្រៅ

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2022 10:08 ព្រឹក

អាន 2 នាទី

Article image
កាលពីឆ្នាំ 2019 កន្លកងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានដាក់ពាក្យស្នើរនូវប៉ាតង់ថ្មីរបស់ខ្លួនទៅកាន់ស្ថាប័ន CNIPA ដែលជាប្រភេទស្មាតហ្វូនដែលអាចបត់បានចេញក្រៅ មានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូនបត់បានម៉ូដែល Mate X Series របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អញ្ចឹងដែរ។ បន្ទាប់ពីឆ្លងកាត់រយៈពេល 3 ឆ្នាំកន្លងមក អ្នកអភិវឌ្ឍកម្មវិធី Kuba Wojciechowski (@Za_Raczke) ក៏បានចែករំលែកនូវរូបភាពពិតៗជាច្រើនរបស់ស្មាតហ្វូននេះដែលមានភ្ជាប់ជាមួយនឹងគំរូរបស់ស្មាតហ្វូនបត់បាននេះផងដែរ។
Article image
ដូចអ្វីដែលយើងបានឃើញនៅពេលនេះអញ្ចឹង! ទម្រង់នៃការឌីស្សាញដែលមានការដាក់ស្នើទៅលើប៉ាតង់នេះ គឺមានបង្ហាញយ៉ាងច្បាស់ពីគំរូស្មាតហ្វូនបត់បាននេះ។ ស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ថ្មីនេះ គឺមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ភ្លើង LED Flash ផងដែរ។ ស្មាតហ្វូនបត់បានថ្មីនេះអាច នឹងប្រើប្រាស់នូវថាមពលថ្មភ្លោះដែលមានថាមពលថ្មសរុបគឺ 3,500 mAh។
Article image
ស្មាតហ្វូនបត់បានថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm’s Snapdragon 855 និង X50 modem សម្រាប់ការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ផងដែរ។ លោក Wojciechowski ក៏បានចែករំលែកថា ស្មាតហ្វូននេះមានភាពធន់ក្នុងការប្រើប្រាស់ និងការឌីស្សាញយ៉ាងល្អបំផុតក្នុងការប្រើប្រាស់។ នាពេលខាងមុខនេះ ក្រុមហ៊ុន OEM ជាច្រើនក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានចេញទៅខាងក្រៅផងដែរ៕
Article image
បែកធ្លាយរូបភាពស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Xiaomi បង្ហាញពីការឌីស្សាញជាមួយនិងទម្រង់បត់មកខាងក្រៅ