ស្វែងរកពួកយើង:

Ming-Chi Kuo ទម្លាយថា ក្នុងចំណោម iPhone 15 Series គឺមានតែម៉ូដែល Pro ប៉ុណ្ណោះដែលនឹងប្រើ USB 3.2

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2022 10:50 ព្រឹក

អាន 2 នាទី

នៅឆ្នាំក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវបានគេដឹងថា ទំនងជានឹងមានគម្រោងនៅក្នុងការផ្លាស់ប្តូររន្ធសាកថ្មទៅកាន់ USB-C វិញសម្រាប់ស្មាតហ្វូនថ្មីៗរបស់ខ្លួនដែលនឹងមានចេញលក់សម្រាប់ទីផ្សារជុំវិញពិភពលោក។ យោងតាមអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo  ដែលជាប្រភពដ៏ជឿជាក់នោះ គឺបានទម្លាយថា ក្រុមហ៊ុន Apple អាចនឹងមានការផ្លាស់ប្តូរទៅលើរន្ធផតសម្រាប់សាកថ្មរបស់ស្មាតហ្វូននេះនៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំ 2023 នេះ គឺស្របពេលជាមួយនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូន  iPhone 15 Series។
Article image
លោក Kuo បានបង្ហាញពីការជឿជាក់របស់ខ្លួនថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺនឹងមានការនាំយកនូវរន្ធសាកជំនាន់ថ្មី USB-C នេះ ប្រើប្រាស់ទៅលើគ្រប់ស្មាតហ្វូន iPhone 15 ខណៈពេលដែលស្មាតហ្វូន iPhone 15 Pro និង iPhone 15 Pro Max នឹងប្រើប្រាស់នូវរន្ធផត USB 3.2 ឬ Thunderbolt 3 ដែលមានល្បឿននៃការបញ្ចូនទិន្នន័យដល់ទៅ 40 Gbps។ សម្រាប់ស្មាតហ្វូន iPhone 15 និង 15 Max គឺមានល្បឿនប្រហែលជា 480 Mbps ។
Article image
បន្ថែមពីនេះក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Apple គឺមានការបែងចែកទៅលើមុខងារជាច្រើនដែលមានភាពខុសគ្នារវាងស្មាតហ្វូន Pro និង iPhones ជាច្រើនទៀត ដែលមានល្បឿន USB-C connector នេះ។ លោក Kuo បាននិយាយបន្តថា ក្រុមហ៊ុន Apple អាចនឹងបន្ថែមនូវ solid state volume button នៅលើស្មាតហ្វូន iPhone 15 Pro Series ថែមទៀតផង។ សម្រាប់ស្មាតហ្វូន iPhone 15 Pro Max ត្រូវបានគេរំពឹងថា គឺមានការបំពាក់នូវកាមេរ៉ា periscope lens ហើយនិងមានភ្ជាប់ជាមួយនឹងមុខងារហ៊្សូមបានកម្រិត 6x magnification ផងដែរ៕