ស្វែងរកពួកយើង:

Xiaomi 13 Series នឹងបង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Gen 2 និងមានរ៉េម 12GB

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2022 07:41 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មី បានការប្រកាសថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Xiaomi 13 series អាចនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ។ យ៉ាងណាមិញ នៅមុនការប្រកាសជាផ្លូវការណ៌តនោះ ក៏មានទម្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះដែរ ដោយនៅក្នុងបញ្ជី Benchmark បានទម្លាយអំពីលក្ខណៈសម្បត្តិ និងចំណុចសំខាន់របស់ស្មាតហ្វូននេះហើយ។
Article image
ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើវេបសាយ GeekBench ដូចគ្នា។ ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Xiaomi 13 series នេះ គឺមាន 2 ម៉ូដែលនោះគឺ Xiaomi 13 និង Xiaomi 13 Pro។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 SoC ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ហើយនៅក្នុងបញ្ជីនេះក៏មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 12GB ទៀតផង ។
Article image
ប្រភពខាងលើនេះក៏បាននិយាយទៀតថា ស្មាតហ្វូននេះ ក៏អាចនឹងមានជម្រើស 8GB ផងដែរ។ នៅក្នុងបញ្ជីរបស់ស្ថាប័នវាយតម្លៃ GeekBench 5 បានទម្លាយថា ស្មាតហ្វូននេះ គឺមានលេខម៉ូដែល 2211133C ហើយវាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 OS។ សម្រាប់ការធ្វើតេស្តទៅលើស្មាតហ្វូន Xiaomi 13 គឺទទួលពិន្ទុ 1497 ទៅលើ Single Core និង 5089 នៅក្នុងការតេស្ត Multi Core។ សូមជំរាបថា ទាំងនេះ គឺជាព័ត៌មានថ្មីបំផុត ដែលយើងទើបតែទទួលបាននាពេលបច្ចុប្បន្ននេះ៕
Xiaomi 13 Series នឹងបង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Gen 2 និងមានរ៉េម 12GB