ស្វែងរកពួកយើង:

លេចធ្លាយព័ត៌មានសំខាន់របស់ Redmi K60 Series នៅមុនការសម្ពោធជាផ្លូវការណ៌!

ដោយ

Koun Jab Luffy

27 វិច្ឆិកា 2022 12:12 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ មានការបែកធ្លាយនូវព័ត៌មានថ្មីៗជាច្រើន របស់ស្មាតហ្វូន Redmi K60 Series នៅមុនព្រឹត្តិការណ៌សម្ពោធជា ផ្លូវការចូលមកដល់ ខណៈដែលក្រុមហ៊ុន Xiaomi ក៏បាននឹងកំពុងតែមានការរៀបចំការប្រកាសចេញស្មាតហ្វូន K60 series នៅក្នុងប្រទេសចិនផងដែរ។ គួរបញ្ជាក់ថា មកដល់ពេលនេះ ព័ត៌មានបែបកធ្លាយរបស់ស្មាតហ្វូន Redmi K60 Series គឺមាន ការបែធ្លាយជាច្រើនរួចមកហើយ។ នៅថ្ងៃនេះទៀតសោត ក៏មានទម្លាយជាថ្មីរបស់ស្មាតហ្វូននេះផងដែរ។
សូមជំរាបថា នៅមុននេះក៏មានការបញ្ចេញនូវគំនូសព្រាងទៅលើស្មាតហ្វូន K60 series’ នេះដែរ ស្របពេលដែលកាលពី ដើមខែនេះ កាមេរ៉ាដែលប្រើនៅលើស្មាតហ្វូននេះ ក៏ត្រូវបានគេបញ្ជាក់ពីទំហំដូចគ្នា។ ផ្អែកទៅលើការបែកធ្លាយនេះ ក៏មាន ការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី ម៉ូដែល K60 5G នឹងមានការបំពាក់មកជាមួយនូវបន្ទឈីប Snapdragon 8+ Gen 1 SoC និងមានថ្មទំហំ 5,500mAh ដែលគ្រាប់ទ្រដោយកម្លាំងសាក 67W fast charging ផងដែរ។ ហើយនៅក្នុងនោះ ក៏មានការបង្ហាញថា ស្មាតហ្វូន Redmi K60 នឹងមានរ៉េមទំហំ 12GB ផងដែរ។
Article image
Redmi K60 នឹងមានកាមេរ៉ាដែលគាំទ្រដោយមុខងារទប់លំនឹង OIS (Optical Image Stabilization) ហើយក៏មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានម៉ូដែលប្រើប្រាស់បន្ទះឈីប MediaTek’s flagship SoC ផងដែរនេះបើតាមការបញ្ជាក់ពី MySmartPrice។ នៅពេលនេះ អ្នកទម្លាយ Kacper Skrzypek ក៏បានចែករំលែកនូវព័ត៌មានលក្ខណៈសម្បត្តិទូទៅរស់ស្មាតហ្វូន Redmi K60 Series ដោយថែមទាំងបញ្ជាក់ទៀតថា ស្មាតហ្វូននេះ នឹងមាន 3 ម៉ូដែល គឺម៉ូដែលស្តង់ដារ K60, K60 Pro និង K60E។
លេចធ្លាយព័ត៌មានសំខាន់របស់ Redmi K60 Series នៅមុនការសម្ពោធជាផ្លូវការណ៌!