ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Galaxy S24 Series គឺជាត្រកូលស្មាតហ្វូនដំបូងគេដែលទទួលបានការបំពាក់មុខងារថ្មី Quick Share និង Ultra HDR

ដោយ

Koun Jab Luffy

22 មករា 2024 06:04 ព្រលឹម

អាន 2 នាទី

Article image
Samsung បានធ្វើការបង្ហាញចេញនូវមុខងារថ្មីៗជាច្រើននៅលើបងប្អូន Galaxy S24 Series ដែលបានប្រកាសចេញកាលពីសប្តាហ៍មុននេះ។ ទាំង Galaxy S24, S24+ និង S24 Ultra សុទ្ធតែបានដំឡើងមកជាមួយ One UI ជំនាន់ 6.1 (One UI6.1) ចេញពីប្រអប់ស្រាប់ដូចៗគ្នា ដែលមានភ្ជាប់មកជាមួយមុខងារប្រើប្រាស់ថ្មីៗដ៏សម្បូរបែប ដោយក្នុងនោះរួមមានមុខងារថ្មី Quick Share និង Ultra-HDR ផងដែរ។
ជាមួយមុខងារ Quick Share ថ្មីដែលមានវត្តមានដំបូងនៅលើ Galaxy S24 Series គឺត្រូវបានធ្វើការរួមច្របាច់បញ្ចូលគ្នានូវមុខងារ Google Nearby Share ទៅក្នុងមុខងារ Quick Share របស់ Samsung។ ហើយចំពោះការបញ្ចូលគ្នានៃ Quick Share និង Nearby Share អ្នកប្រើប្រាស់ Android នឹងមិនមានការភ័ន្តច្រឡំរវាងមុខងារទាំងពីរនេះទៀតនោះទេ។
Article image
ខណៈដែល Nearby Share គឺមានដំណើរការលើស្មាតហ្វូន និងថេប្លេត Android ទាំងអស់ គ្រាន់តែវាមានល្បឿនយឺតបើប្រៀបធៀបទៅនឹង Quick Share និងប្រព័ន្ធចែករំលែកឯកសារដែលមានកម្មសិទ្ធិពីក្រុមហ៊ុនផលិតស្មាតហ្វូន Android ផ្សេងទៀត។ សម្រាប់ Quick Share គឺវាមានល្បឿនលឿនណាស់ ប៉ុន្តែ មុខងារនេះ គឺមាននៅលើទូរសព្ទរបស់ Samsung ប៉ុណ្ណោះ។
Article image
បន្ថែមពីនេះ Samsung ក៏បានធ្វើការណែនាំបង្ហាញមុខងារ Super HDR នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2024 ផងដែរ។ ដោយមុខងារថ្មីនេះ នាំមកនូវសមត្ថភាពក្នុងការមើលជាមុនសម្រាប់ ថតរូប កែសម្រួល និងបង្ហោះរូបភាពបែប HDR នៅលើ Galaxy S24 Series ។ អ្នកជំនាញផ្នែកប្រតិបត្តិការ Android លោក Mishaal Rahman បានបញ្ជាក់ថា Samsung បាននឹងកំពុងប្រើប្រាស់ Ultra HDR Platform របស់ Google សម្រាប់មុខងារ Super HDR របស់ខ្លួន ដែលមានន័យថា រូបភាព និងវីដេអូដែលថតក្នុង Super HDR ដោយប្រើកាមេរ៉ា Galaxy S24 Series នឹងដំណើរការជាមួយកម្មវិធី Google Messages, Google Photos និងកម្មវិធីផ្សេងទៀតដែលនឹងរួមបញ្ចូលទម្រង់ Ultra HDR របស់ Google នាពេលអនាគត។
លើសពីនេះទៅទៀតក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់ប្រទេសកូរ៉េខាងត្បូងមួយនេះក៏កំពុងធ្វើការជាមួយក្រុមហ៊ុន Instagram, Snapchat និងកម្មវិធីបណ្តាញសង្គមជាច្រើនទៀតដើម្បីរួមបញ្ចូលមុខងារ Super HDR និងមុខងារកាមេរ៉ាកម្រិតខ្ពស់ផ្សេងទៀតដូចជាមុខងារ Night Mode multi-frame noise reduction, និង video stabilization ថែមទៀតផង ដើម្បីផ្តល់នូវបទពិសោធន៍ក្នុងការប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គមនៅលើស្មាតហ្វូនឲ្យកាន់តែមានភាពទំនើប និងប្រសិទ្ធិកាន់តែថែមមួយកម្រិតទៀត៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.