no-alternative title
no-alternative title

Apple ធ្វើការស៊ើបអង្កេតទៅលើបញ្ហា 'Ghost Touches' ដែលកើតឡើងនៅលើស្មាតវ៉ច Series 9 និង Ultra 2

នៅក្នុងលិខិតប្រកាសផ្ទៃក្នុងមួយ ដែលមានការចែករំលែកជាមួយនឹងអ្នកផ្តល់សេវាកម្ម ដែលមានការអនុញ្ញាតពីក្រុមហ៊ុន Apple (Apple Authorized Service Providers) នៅក្នុងសប្តាហ៍នេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន Apple បានដឹង និងធ្វើការស៊ើបអង្កេតទៅលើបញ្ហា Touch ដែលកើតឡើងនៅលើស្មាតវ៉ច  Apple Watch Series 9 និង Apple Watch Ultra 2 របស់ខ្លួនហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការប្រកាសរបស់ក្រុមហ៊ុនApple នោះ ត្រូវបានគេមើលឃើញថា “អតិថិជនមួយចំនួន បានរាយការណ៍ថា ស្មាតវ៉ច  Apple Watch Series 9 ឬ Apple Watch Ultra 2 មានបញ្ហានៃ touch នៅលើអេក្រង់។” អ្នកប្រើប្រាស់មួយចំនួនបាននិយាយថា បញ្ហានេះ គឺជា "ghost" touches។ បញ្ហានេះ អាចបណ្តាលអោយអេក្រង់នៅលើស្មាតវ៉ច Apple Watch នេះបង្ករនូវសកម្មភាពចម្លែកៗដែលអ្នកប្រើប្រាស់មិនបានដឹងនោះទេ។ បញ្ហានេះ ក៏បានបណ្តាលអោយស្មាតវ៉ច Apple Watch នេះខលដោយមិនអោយអ្នកប្រើប្រាស់ដឹងនោះទេ ហើយពេលខ្លះវាក៏មិនអោយអ្នកប្រើប្រាស់ចុចនៅលើ passcode របស់ស្មាតវ៉ចនេះទេ។

 

ក្រុមហ៊ុន Apple ណែនាំអោយអតិថិជនធ្វើការអាប់ដេតទៅលើ software ជំនាន់ចុងក្រោយបំផុតនៃ Apple Watch ហើយក្រុមហ៊ុននេះ មានក្តីសង្ឃឹមថា ខ្លួននឹងអាចដោះស្រាយទៅលើបញ្ហានេះ តាមរយៈការអាប់ដេតទៅលើ WatchOS ។ ក្រុមហ៊ុនApple បានណែនាំអ្នកបច្ចេកទេសមិនអោយជួសជុលទៅលើ Apple Watch នោះទេ ខណៈពេលដែលខ្លួនធ្វើការស៊ើបអង្កេតនោះ។ 

 

អ្នកបច្ចេកទេស ក៏ប្រាប់ទៅកាន់អតិថិជនជាច្រើនរបស់ខ្លួន ដែលមានបញ្ហានេះ បានធ្វើការ restart ទៅលើ Apple watch តាមរយៈការសង្កត់ទៅលើ Digital Crown និង side button នៅក្នុងពេលដូចគ្នារយៈពេល 10 វិនាទីរហូតទាល់តែឡូហ្គោ Apple បង្ហាញ។ គួរបញ្ជាក់ផងដែរថា Apple Watch Series 9 និង Apple Watch Ultra 2 នេះ បានបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2023 កន្លងទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន