ស្វែងរកពួកយើង:

វីដអីថ្មីមួយ បានបង្ហាញថា Samsung Galaxy S24 Ultra មានភាពងាយស្រួលបំផុតនៅក្នុងការជួសជុល

ដោយ

Koun Jab Luffy

05 កុម្ភៈ 2024 07:17 យប់

អាន 2 នាទី

Article image
Galaxy S24 Ultra គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានសម្រេចដាក់អោយប្រើប្រាស់នូវស៊ុមជុំវិញពីលោហៈទីតានៀម ហើយនិងមានការការពារកញ្ចក់ Corning Gorilla Glass Armor ដែលមានទម្ងន់ស្រាល និងមានភាពរឹងមាំបំផុតក្នុងការប្រើប្រាស់។ សម្រាប់ស៊ុមលោហៈទីតានៀមនេះ គឺបានប្រើប្រាស់នៅលើ iPhone 15 Pro រូចមកហើយ ។ ចង់ដឹងថាតើ ក្រុមហ៊ុន Samsung ប្រើប្រាស់ទីតាញ៉ូមចំនួនប៉ុន្មាន និងកម្រិតប្រើប្រាស់ប៉ុណ្ណា នៅលើស្មាតហ្វូន Galaxy S24 Ultra នេះ។ សូមតាមដានជាមួយគ្នា។
យោងតាមវីដេអូថ្មីមួយ ដែលបង្ហោនៅលឆានែល YouTuber JerryRigEverything បានបង្ហាញពីដោះមើលទៅលើផ្នែកខាងក្នុងរបស់ស្មាតហ្វូន Galaxy S24 Ultra នេះ ដើម្បីឆែកមើលទៅលើផ្នែកខាងក្នុង ការជួលជុល និងសារធាតុដែលប្រើប្រាស់នៅលើស្មាតហ្វូននេះហើយ។ នៅក្នុងវីដេអូនេះបង្ហាញថា ក្រុមហ៊ុន Samsung បានប្រើប្រាស់នូវទីតាញ៉ូមកម្រិត 2 នៅក្នុងការបង្កើតនូវគែមរបស់ស្មាតហ្វូននេះ។ កម្រិតនេះ គឺទាបជាងកម្រិតទីតាញ៉ូម 5 នៅលើស្មាតហ្វូន iPhone 15 Pro។ កម្រិតទីតាញ៉ូមទី 2 នេះ គឺមានភាពធន់ជាងអាលុយមីញ៉ូម  6061 ប៉ុន្តែវាមិនទាន់រឹងមាំដល់កម្រិត 5 ទីតាញ៉ូមនោះទេ។
វីដេអូនេះបានបន្ថែមថា ក្រុមហ៊ុន Samsung ប្រើប្រាស់នូវអាលុយមីញ៉ូម 6061 សម្រាប់ផ្នែកគែមផ្សេងទៀតរបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េនេះ ក៏ប្រើប្រាស់នូវផ្លាស្ទិកដើម្បីបញ្ចូលគ្នានៃអាលុយមីញ៉ូម និងទីតាញ៉ូមនៅលើស្មាតហ្វូន Galaxy S24 Ultra ។
វីដេអូនៃការដោះមើលទៅលើផ្នែកខាងក្នុងរបស់ស្មាតហ្វូននេះ បានបង្ហាញទៀតថា ក្រុមហ៊ុន Samsung បានប្រើប្រាស់នូវ haptic feedback motor នៅផ្នែកខាងក្រោមនៃ Speaker របស់ស្មាតហ្វូន  Galaxy S24 Ultra។ សម្រាប់រន្ធដោត S PEN ក៏ការពារមិនអោយមានការជ្រាបទឹកចូលផងដែរ។ ស្មាតហ្វូននេះ ក៏មានភាពងាយស្រួលក្នុងការជួសជុលជាងស្មាតហ្វូនជំនាន់មុន Galaxy S series ថែមទៀតផង។ ក្រុមហ៊ុនក៏បានប្រើប្រាស់នូវខ្ចៅ  Philips screws ដែលមានន័យថា វាពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់មែនទែន។
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ គឺពិតជាមានការប្រើប្រាស់នូវ 15W wireless charging coil ដែលនេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Samsung ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន។ JerryRigEverything ក៏បានតេស្តទៅលើរន្ធ microphone និងរន្ធសម្រាប់ដោត SIM ejector pin ផងដែរ ដោយវាមិនមានបញ្ហាអ្វីនោះទេ។
វីដអីថ្មីមួយ បានបង្ហាញថា Samsung Galaxy S24 Ultra មានភាពងាយស្រួលបំផុតនៅក្នុងការជួសជុល