no-alternative title
no-alternative title

របាយការណ៍ថ្មីនិយាយថា Apple បាននឹងកំពុងធ្វើការលើគំរូ iPhone អេក្រង់បត់បានចំនួនពីរម៉ូដែល

ការបង្ហាញវត្តមានរបស់ iPhone បត់របស់ Apple ប្រហែលជានឹងមានរយះពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ប៉ុន្តែ ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់សហរដ្ឋអាមេរិកមួយនេះត្រូវបានគេដឹងថា អាចនឹងមានការដាក់បង្ហាញនៅ iPad បត់អេក្រង់ (Foldable iPad) មុនការបង្ហាញវត្តមានរបស់ iPhone បត់ (Foldable iPhone) នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក៏ដោយ Apple ក៏មិនបានបោះបង់ទៅលើការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់ Foldable iPhone  របស់ខ្លួននោះឡើយ ផ្ទុយទៅវិញ ក្រុមហ៊ុនបិតាបច្ចេកវិទ្យាមួយនេះត្រូវបានគេដឹងថា កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍គំរូ iPhone ដែលអាចបត់បាន ឬ Foldable iPhone នេះបើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មាន The Information។ ហើយគំរូដើមនៃ Foldable iPhone ដំបូងត្រូវបានគេរាយការណ៍ថា មានការរចនាពីរដែលស្រដៀងគ្នានឹងស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip របស់ Samsung។

 

យោងតាមរបាយការណ៍បាននិយាយថា Apple កំពុងធ្វើការលើ Foldable iPhones ដែលមានកម្រាស់ត្រឹមតែពាក់កណ្តាលដូចម៉ូដែល iPhone បច្ចុប្បន្ន ដែលធ្វើឲ្យ Foldable iPhone មិនមានកម្រាស់ក្រាស់ពេកនៅពេលដែលបត់។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏កំពុងស្វែងរកគំនិតច្នៃប្រឌិតថ្មីដើម្បីបន្ថែមអេក្រង់ខាងក្រៅសម្រាប់ទូរស័ព្ទបត់អេក្រង់របស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនក៏កើតមានឡើងផងដែរ ដូចជាការប្រើប្រាស់ថ្ម និងការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់បត់ដែលជាហេតុធ្វើឲ្យក្រុមវិស្វកររបស់ Apple ពិបាកក្នុងការសម្រេចគោលដៅក្នុងការផលិត Foldable iPhone បាន។

 

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ Apple ត្រូវបានគេនិយាយថា បានពិភាក្សាអំពីការបញ្ជាទិញគ្រឿងបន្លាស់ជាមួយក្រុមហ៊ុនផលិតនៅអាស៊ីសម្រាប់ iPhone ដែលអាចបត់បានទាំងពីររបស់ខ្លួនរួចហើយ។ យ៉ាងណាមិញ មានការលើកឡើងថា គម្រោងក្នុងការផលិត Foldable iPhone នេះអាចត្រូវបានលុបចោល ប្រសិនបើការផលិតមិនស្របតាមស្តង់ដាររបស់ Apple ចង់បាន។

ដោយឡែកសម្រាប់ Foldable iPad ត្រូវបានគេដឹងថា Apple កំពុងតែផ្តោតយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍ ហើយ Foldable iPad នឹងមានអេក្រង់អេក្រង់ទំហំ 8 អ៊ីង ដែលជាទំហំប្រហាក់ហែលគ្នានឹង iPad mini។ សម្រាប់បញ្ហាប្រឈមដែល Apple ត្រូវដោះស្រាយសម្រាប់ Foldable iPad គឺការធ្វើយ៉ាងណាមិនធ្វើឲ្យមានស្នាមផ្នត់នៅត្រង់កន្លែងបត់ ដើម្បីធ្វើឲ្យអេក្រង់ Foldable iPad មើលទៅរាបស្មើរ និងអាចគាំទ្រការប្រើប្រាស់ជាមួយនឹង Apple Pencil បាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន