no-alternative title
no-alternative title
no-alternative title
no-alternative title

Nokia ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីចំនួន 17 ម៉ូដែល នៅឆ្នាំ 2024

នៅពេលនេះ ម៉ាកយីហោស្មាតហ្វូនដែលល្បីល្បាញនៅលើពិភពលោកមួយ ត្រូវបានគេមើលឃើញថា អាចនឹងមានបិទបញ្ចប់ហើយ។ យោងតាមព័ត៌មានថ្មីៗនេះ បានបង្ហាញថា គណនីក្រុមហ៊ុន Nokia ដែលមានឈ្មោះថា NokiaMobile គឺត្រូវបានប្តូរឈ្មោះមកជាឈ្មោះថា HMD វិញហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកលើអ្វីដែលបានមើលឃើញនេះ មានការសន្និដ្ឋានថា ម៉ាកសញ្ញា Nokia អាចនឹងលែងមានមវត្តមាននៅលើទីផ្សារហើយ។ ជាមួយនិងការសម្រេចចិត្តរបសក្រុមហ៊ុន HMD Global នៅពេលនេះ ត្រូវបានគេមើលឃើញថា ដោយសារតែក្រុមហ៊ុននេះ ចង់ងាកមកផ្តោតលើការអភិវឌ្ឍន៍ថ្មីសម្រាប់ម៉ាកយីហោរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មស្មាតហ្វូនឡើងវិញ បន្ទាប់ពីម៉ាកយីហោរបស់ក្រមហ៊ុន Nokia ហាក់មិនសូវបានទទួលនូវលទ្ធផលល្អកន្លងមក។ 

ខណៈដែលនៅលើបញ្ជីទិន្នន័យរបស់ IMEI Database នៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីៗទាំងនេះនោះ ប្រភពខាងលើនេះបានបញ្ជាក់ថា ស្មាតហ្វូនរបស់ក្រុមហ៊ុន HMD នេះ គឺមានចំនូន 17 ម៉ូដែល។ សម្រាប់លេខម៉ូដែលរបស់ស្មាតហ្វូនរបស់ HMD នេះ គឺមានចាប់ពី TA-1603 ដល់ TA-1628។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា ស្មាតហ្វូនថ្មីៗទាំងនេះ ទទួលបាននូវការធ្វើតេស្តនៅឡើយទេ ប៉ុន្តែមានការព្យាករណ៌ថា ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ នឹងមានវត្តមាននៅក្នុងព្រឹត្តិការ Mobile World Congress 2024 ខាងមុខនេះ។ 

ប្រភពខាងលើនេះ បន្តថា នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មីរបស់ Nokia គឺបាននឹងកំពុងតែបន្តធ្វើតេស្តនៅឡើយ។ អ្នកតាមដានព័ត៌មានខាងលើនេះ ក៏កំពុងតែរង់ចាំយ៉ាងអន្ទះសារសម្រាប់ការបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីៗទាំងនេះ ហើយក៏ចាំមើលការមកដល់របស់ស្មាតហ្វូននេះនៅលើទីផ្សារផងដែរថាតើ គឺជាម៉ាកយីហោស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ឬ ជាម៉ាកតយីហោរបស់ HMD។ ខណៈដែលមិនទាន់មានការបញ្ជាក់ច្បាស់នោះ គេនៅតែជឿជាក់ថា ម៉ាកសញ្ញារបស់ Nokia គឺនៅតែបន្តមានវត្តមាន និងមានការអភិវឌ្ឍដដែល។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍