ស្វែងរកពួកយើង:

ស្មាតហ្វូន iQOO Z9 បង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាព Geekbench ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើន

ដោយ

Koun Jab Luffy

19 កុម្ភៈ 2024 08:28 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន iQOO ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល iQOO Z-Series របស់ខ្លួនហើយ។ សម្រាប់ម៉ូដែលថ្មី ដែលនឹងមានវត្តមាននៅលើទីផ្សារនាពេលខាងមុខនោះ គឺស្មាតហ្វូន iQOO Z9 ហើយម៉ូដែលនេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ BIS និង Bluetooth SIG រួចហើយផងដែរ។
នៅពេលនេះ ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើ Geekbench benchmarking platform ដែលមានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនផងដែរ។ សូមជំរាបថា កាលពីពេលមុននេះ លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ ក៏ត្រូវបានគេទម្លាយចេញផងដែរ។
Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូន iQOO Z9 ដែលបានបង្ហាញខ្លួននៅលើបញ្ជី Geekbench នៅពេលនេះ គឺមានលេខកូដ vivo I2302 ហើយសម្រាប់បន្ទះឈីបនៅលើស្មាតហ្វូននេះ គឺមានលេខកូដ k6886v1_64 ដែលមាន 6-Cores រត់បានល្បឿន 2GHz និង 6 Cores ទៀតរត់នៅលើល្បឿន 2.80GHz។ បន្ទះឈីបនេះ ត្រូវគេជឿជាក់ថា អាចជាបន្ទះឈីប Dimensity 7200។ ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 14 OS។ សម្រាប់ការធ្វើតេស្ត single-core និង multi-core នៅលើ Geekbench របស់ស្មាតហ្វូន iQOO Z9 នេះគឺមានពិន្ទុ 1,186 និង 2,683។
Article image
បន្ថែមពីនេះ ស្មាតហ្វូន iQOO Z9 នេះ ក៏អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 3 និង Dimensity 8300។ នៅក្នុងការបែកធ្លាយកាលពីពេលមុននេះ ស្មាតហ្វូន iQOO Z9 នេះ មានអេក្រង់ OLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K។ ស្មាតហ្វូននេះ មានការ upgrade ពីការប្រើប្រាស់អេក្រង់ IPS LCD panel ដែលមាននៅលើស្មាតហ្វូន iQOO Z8។ បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 6,000mAh។ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះខាងក្រោយថែមទៀតផង។ ស្មាតហ្វូន iQOO Z9 នេះ នឹងបង្ហាញខ្លួននៅខែមីនាខាងមុខនេះ។ សម្រាប់ព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងទម្លាយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
ស្មាតហ្វូន iQOO Z9 បង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាព Geekbench ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើន