no-alternative title
no-alternative title

ព្រឹត្តិការណ៍ Samsung Galaxy Unpacked លើកទី 2 អាចនឹងប្រារព្ធធ្វើឡើងនៅដើមខែកក្កដា លឿនជាងរាល់ឆ្នាំ!

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung តែងតែរៀបចំនូវព្រឹត្តិការណ៍ Galaxy Unpacked ចំនួន 2 លើក ដោយព្រឹត្តិការណ៍លើកទី 1 គឺនៅក្នុងខែមករា ឬខែកុម្ភៈ ដែលមានការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Flagship នៃត្រកូល Galaxy S-series។ ហើយនឹងព្រឹត្តិការណ៍លើកទី 2 គឺធ្វើឡើងនៅក្នុងខែសីហា ដែលមានការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បាន Galaxy Z foldables, ស្មាតវ៉ច Galaxy Watch series និងថេប្លេត flagship Galaxy Tab S។ នៅថ្ងៃនេះ មានរបាយការណ៍ថ្មីមួយ បានផ្តើមទម្លាយចេញនវវេលានៃព្រឹត្តិការណ៍ Unpacked នៅក្នុងឆ្នាំនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

SamMobile បានរាយការណ៍ថា ព្រឹត្តិការណ៍ Galaxy Unpacked ជំនាន់ថ្មីនេះ នឹងកើតឡើងនៅដើមខែកក្កដានេះ។ កាលពីឆ្នាំមុននេះ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនៅក្នុងសប្តាហ៍ចុងក្រោយនៅក្នុងខែដដែល។ នៅក្នុងឆ្នាំនេះ មានការព្យាករណ៌ថា អាចនឹងមានការបង្ហាញនូវព្រឹត្តិការណ៍នេះ នៅសប្តាហ៍ទី 2 នៅក្នុងខែកក្កដានេះ។ ព្រឹត្តិការណ៍ទី 2 នៅក្នុងឆ្នាំនេះ គឺអាចនឹងធ្វើឡើងនៅថ្ងៃទី 1 ខែកក្កដានេះ ហើយជាធម្មតា គឺនៅថ្ងៃពុធសម្រាប់ព្រឹត្តិការណ៍ Samsung Galaxy Unpacked នេះ។

 

ប្រសិនបើរបាយការណ៍នេះ គឺជាការពិតនោះ ព្រឹត្តិការណ៌នេះ អាចនឹងជាលើកទី 2 ដែលក្រុមហ៊ុន Samsung នឹងដំណើររការនូវព្រឹត្តិការណ៍ Unpacked នៅក្នុងឆ្នាំនេះ។ បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះក៏ក្លាយជាអ្នកឧបត្ថម្ភធំរបស់ព្រឹត្តិការណ៍ Olympics 2024 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 26 ខែកក្កដានេះ។ ព្រឹត្តិការណ៍នេះ ក៏នឹងរៀបចំនៅទីក្រុងប៉ារីស នៃប្រទេសបារាំងផងដែរ។ 

 

ព្រឹត្តិការណ៍ Samsung Galaxy Unpacked អាចនឹងមានការបង្ហាញនូវ Galaxy Ring និងស្មាតហ្វូន Galaxy ផងដែរ។ ព្រឹត្តិការណ៍ Galaxy Unpacked នេះអាចនឹងមានវត្តមាននៃ Galaxy Ring, Galaxy Z foldables ជំនាន់ទី 6, ស្មាតវ៉ច Galaxy Watch Series 7, Galaxy Tab S10 និងកាសស្តាប់  Galaxy Buds 3 ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ដោយ ប៉េងលីន
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន