no-alternative title
no-alternative title
no-alternative title
no-alternative title

realme 12+ 5G និង realme 12 Pro+ 5G បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី

ក្រុមហ៊ុន realme បានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន realme 12+ 5G និង realme 12 Pro+ 5G នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ស្មាតហ្វូន realme 12+ 5G ជំនាន់ថ្មីនេះ មានការឌីស្សាញគែម bezels ពណ៌មាស ដែលជាម៉ូដែលមានការសហការជាមួយនឹងអ្នកឌីស្សាញ Ollivier Savéo ដែលមើលទៅពិតជាមានភាពប្រណិតបំផុតពីព្រោះថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះជាប្រភេទ Vegan Leather។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme 12+ 5G នេះ មានអេក្រង់ទំហំ 6.67-អ៊ីង E4 AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution ល្បឿន 120Hz refresh rate និងមានពន្លឺអេក្រង់ 2000nits។ ស្មាតហ្វូននេះ មានបន្ទះឈីប MediaTek Dimensity 7050 SoC រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ហើយក៏ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ realme UI 5.0 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ថែមទៀតផង។

 

បើមើលទៅលើកាមេរ៉ានោះ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ា 3 គ្រាប់ ដែលមានទំហំ  50MP គាំទ្រជាមួយនិងមុខងារ OIS, គ្រាប់ទីពីរមានទំហំ 8MP ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 2MP macro ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 16MP។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 67W SuperVOOC charging។ ស្មាតហ្វូននេះ មាន 2 ពណ៌គឺ Pioneer Green និង Navigator Beige ។

 

ស្មាតហ្វូន realme 12 Pro+ នេះវិញ មានអេក្រង់ទំហំ 6.7-អ៊ីង AMOLED បង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូនថ្មីនេះ មានបន្ទះឈីប Snapdragon 7s Gen 2, LPDDR4x RAM, UFS 3.1 Storage និងថាមពលថ្មទំហំ  5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន67W fast charging ។ 

បើមើលទៅលើប្រព័ន្ធសុវត្ថិភាពនោះ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងដំណើរការនូវ realme UI 5 ជាមួយនឹង Android 14។ ស្មាតហ្វូននេះ ទទួលបាននូវការ upgrade OS ដល់ទៅ 2 ឆ្នាំ និងការអាប់ដេតសុវត្ថិភាពដល់ទៅ 3 ឆ្នាំ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel Sony IMX890 main ជាមួយនឹងមុខងារ OIS, 8-Megapixel ultra-wide និង 64-Megapixel Periscope Telephoto ជាមួយការគាំទ្របាន 3x optical zoom។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ  32-megapixel ។

ស្មាតហ្វូន realme 12+ 5G ដែលមានទំហំ 8GB/ 256GB មានតម្លៃ Rp 3,999,000 ($254) ។ សម្រាប់ស្មាតហ្វូន realme 12 Pro+ 5G នេះមាន 2 ទំហំគឺ 8GB/256GB នេះមានតម្លៃ  Rp 5,599,000 ($356) និង 12GB/512GB version មានតម្លៃ Rp 6,599,000 ($419) ។ ការលក់ flash sale ស្មាតហ្វូននេះគឺចាប់ផ្តើមនៅថ្ងៃទី 3 ខែមីនាខាងមុខនេះ ហើយការលក់ជាផ្លូវការគឺនៅថ្ងៃទី 8 មីនា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន