ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Tim Cook បង្ហាញអំពីគម្រោងផែនការចំនួន 2 សម្រាប់បច្ចេកវិទ្យា AI នៅក្នុងឆ្នាំនេះ

ដោយ

Koun Jab Luffy

01 មីនា 2024 04:38 ទៀបភ្លឺ

អាន 2 នាទី

Article image
នៅថ្ងៃនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បានបង្ហើបថា ក្រុមហ៊ុន Apple គឺមានការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា AI នៅក្នុងឆ្នាំនេះ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នៃការជួបជាមួយនឹងម្ចាស់ភាគហ៊ុនជាច្រើនរបស់ Apple ដោយពេលនោះលោកនាយកប្រតិបត្តិរូបនេះ បានចែករំលែកថា ក្រុមហ៊ុន Apple គឺផ្តោតទៅលើបច្ចេកវិទ្យា AI ដោយសារតែវាអាចមានសមត្ថភាពក្នុងការផ្លាស់ប្តូរទៅលើវិធីដែលយើងធ្វើរឿងជាច្រើន និងការដោះស្រាយទៅលើបញ្ហាជាច្រើនបានលឿនជាងមុននៅក្នុងវិធីសាស្រ្តថ្មីៗថែមទៀតផង។
ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដូចជា Microsoft និង Google ចាបផ្តើមបំពាក់នូវ AI ទៅលើផលិតផលជាច្រើនរបស់ខ្លួននោះ ក្រុមហ៊ុន Apple បានចាប់ផ្តើមគិតថា ពេលនេះ គួរតែដល់ពេលផងដែរ។ លោក Cook បាននិយាយថា ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple នឹងកាន់តែឆ្លាតវៃជាមួយនឹងបច្ចេកវិទ្យា AI ហើយក្រុមហ៊ុនមានគម្រោងក្នុងការបង្ហាញនូវបច្ចេកវិទ្យា AI ដ៏អស្ចារ្យនេះនៅក្នុងពេលឆាប់ៗនេះ។ លោកមានមោទនភាពនៃវិធីសាស្រ្តដែលកុំព្យូទ័រជាច្រើនរបស់ក្រុមហ៊ុន Apple មានសមត្ថភាព AI ដ៏ខ្លាំងក្លាកម្រិតខ្ពស់បំផុតនោះ។
ក្រុមហ៊ុន Apple នៅតែបន្តក្នុងការរក្សាទុកនូវគម្រោងផែនការ AI របស់ពួកគេអោយស្ថិតនៅក្នុងភាពអាថ៌កំបាំងបំផុតមុនការប្រកាសជាផ្លូវការនោះ។ ក្រុមហ៊ុននេះថ្មីៗនេះក៏មានគម្រោងផ្តោតទៅលើរថយន្តអគ្គិសនីឆ្លាតវៃនិងបញ្ជាជាមួយនឹងបច្ចេកវិទ្យា AI ។ យើងនឹងរង់ចាំព័ត៌មានជាច្រើនបន្ថែមទៀតអំពីរឿងនេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Tim Cook បង្ហាញអំពីគម្រោងផែនការចំនួន 2 សម្រាប់បច្ចេកវិទ្យា AI នៅក្នុងឆ្នាំនេះ