ស្វែងរកពួកយើង:

OPPO Watch X បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ 1.43-អ៊ីង AMOLED និងដំណើរការដោយ WearOS 4 និងប្រព័ន្ធ dual-frequency GPS

ដោយ

Koun Jab Luffy

01 មីនា 2024 12:03 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន OPPO ប្រចាំប្រទេសម៉ាឡេស៊ីទើបតែបានប្រកាសចេញនាឡិកាដៃឆ្លាតវៃ Watch X របស់ខ្លួនសម្រាប់អតិថិជនក្នុងប្រទេសម៉ាឡេស៊ី។ OPPO Watch X គឺដូចគ្នាប៉ះបិទជាមួយនឹងនាឡិកាដៃ OnePlus Watch 2 ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC2024 ថ្មីៗនេះ។
OPPO Watch X ការឌីស្សាញមុខនាឡិកាមូល និងមានតួនាឡិកាផលិតពីលោហៈធាតុ Stainless-Steal Case។ នាឡិកាដៃឆ្លាតវៃស៊េរីថ្មីនេះមានអេក្រង់ទំហំ 1.43-inch ជាប្រភេទអេក្រង់ OLED Display ដែលមានស្រោបការពារកកិតឆ្កូតដោយសារធាតុ Sapphire Crystal Glass។ អេក្រង់របស់ Watch X គាំទ្រកម្រិតបង្ហាញ 466×466px ជាមួយកម្រិតពន្លឺ peak brightness ខ្ពស់ដល់ 1,000nits ហើយក៏គាំទ្រមុខងារ Always On Display បានភ្លឺច្បាស់ថែមទៀតផង។ នៅលើស៊ុមនៃតួនាឡិកាខាងស្តាំមានបំពាក់នូវប៊ូតុងកងបង្វិល rotation dial ហើយនិងប៊ូតុងចុចប្រភេទ Physical Button។
Article image
OPPO Watch X ទទួលបានវិញ្ញាបនប័ត្របញ្ជាក់គុណភាពផលិត និងភាពធន់ military-grade MIL-STD 810H certified ជាមួយការបំពាក់នូវប្រព័ន្ធការពារជម្រាបទឹកកម្រិត IP68 ដែលអាចនូវក្នុងទឹកបានជម្រៅដល់ទៅ 50 ម៉ែត្រ។ នាឡិកាដៃឆ្លាតវៃស៊េរីថ្មីនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon W5 Gen 1 ដែលផ្តល់នូវល្បឿនដំណើរការលឿនរហ័ស និងសន្សំសំចៃថាមពលថ្ម។ បន្ទះឈីបនាឡិកាដៃនេះមានភ្ជាប់ដោយរ៉េមទំហំ 2GB និងម៉េមូរីផ្ទុកទិន្នន័យទំហំ 32GB  ហើយក៏ដំណើរការដោយប្រតិបត្តិការ Wear OS4 ដែលផ្តល់ឲ្យការប្រើប្រាស់ជាមួយមុខងារ Google Play និងកម្មវិធីយ៉ាងសម្បូរបែប ក្នុងមានដូចជា Google Assistant, Google Wallet, Google Maps, Calendar, phone and message notifications, Bluetooth calling, compass និងមុខងារជាច្រើនទៀត។
Article image
ទៅលើមុខងារលំហាត់ប្រាណ និងតាមដានសុខភាពរាងកាយវិញ OPPO Watch X មានមកដូចជាង heart rate tracking, blood oxygen, និង stress monitoring ក៏ដូចជាមុខងារតាមដានកម្រិតនៃការគេង all-day sleep recording, ដែលអាចធ្វើការ tracks deep sleep, light sleep, និងREM ដែលផ្តល់ឲ្យអ្នកប្រើប្រាស់នូវពិន្ទុជាក់លាក់ទៅតាមកម្រិតនៃការគេងថែមទៀតផង។
Article image
បន្ថែមពីនេះ Watch X ក៏មានមុខងារ Sleep Snoring Risk Assessment រួមនឹងមុខងារកីឡាចំនួនជាង 100 sports Mode ផងដែរ។ OPPO Watch X មានថ្មទំហំ 500mAh មានមុខងារ Smart Mode ដែលជួយឲ្យថ្មអាចកាន់បានដល់ 100 ម៉ោង ហើយការប្រើប្រាស់ខ្លាំងកាន់បានរយះពេល 48 ម៉ោង។ ជាមួយមុខងារ Power Saving Mode អាចឲ្យនាឡិកាកាន់បានរយះពេលដល់ 12 ថ្ងៃ។ ហើយសម្រាប់ការសាកថាមពលថ្មចូលវិញ គឺលឿនរហ័សជាមួយបច្ចេកវិទ្យា SuperVOOC Flash Charge ដែលសាកមួយពេញម្តងចំនាយពេលខ្ទង់ 60 នាទី និងការសាក 10 នាទី អាចប្រើប្រាស់ 24 ម៉ោង។
ចំពោះការតភ្ជាប់វិញ OPPO Watch X បានប្រើប្រាស់បច្ចេកវិទ្យា Bluetooth 5.0 LE ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យា WIFI 5G/2.4G មានប្រព័ន្ធ dual-frequency GPS ដែលគាំទ្រជាមួយកម្មវិធី beidou, Galileo, GLONASS និង QZSS navigation ហើយក៏មានមុខងារ NFC ថែមទៀតផង។ នាឡិកាដៃស៊េរីថ្មីនេះ អាចភ្ជាប់ជាមួយនឹងឧបករណ៍ដែលដំណើរការដោយ Android 8.0 ឡើងទៅ។ បើតាមការបង្ហោះនៅលើគណនី X (Twitter) របស់ក្រុមហ៊ុន OPPO Malaysia បានបង្ហាញថា OPPO Watch X គឺមានតម្លៃខ្ទង់ប្រហែល $295៕