no-alternative title
no-alternative title

Huawei P70 នឹងប្រើប្រាស់សែនស័រកាមេរ៉ាគោលទំហំ 50MP OmniVision OV50H

ក្រុមហ៊ុន Huawei ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី P70 Seriesនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់គុណសម្បត្តិសំខាន់ៗមួយចំនួននៅលើ Huawei P70 Series ត្រូវបានប្រភពព័ត៌មានចចាមអារ៉ាមជាច្រើនបានធ្វើការទម្លាយចេញជាហូរហែរ ហើយនៅពេលនេះក៏មានប្រភពព័ត៌មានថ្មីមួយទៀតបានទម្លាយពីសែនស័រកាមេរ៉ាគោលដែលត្រូវប្រើនៅលើ Huawei P70 ដែលនឹងមកដល់នាពេលខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei ត្រូវបានគេដឹងថា មានការផ្តោតជាសំខាន់ទៅលើការប្រើប្រាស់ប្រព័ន្ធកាមេរ៉ានៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី P70 Series របស់ខ្លួនឲ្យមានប្រសិទ្ធិភាពកាន់តែខ្លាំង។ បើតាមប្រភពពីក្រុមហ៊ុនផ្គត់ផ្គង់ដែលជាដៃគូរបស់់ Huawei បានធ្វើការបង្ហើបពីសែនស័រកាមេរ៉ាគោល ឬ Primary Camera Sensor ដែលត្រូវប្រើនៅលើ P70។ ប្រភពបានបញ្ជាក់ដូច្នេះថា Huawei នឹងប្រើនូវសែនស័រថ្មីរបស់ក្រុមហ៊ុន OmniVision ស៊េរី OV50H ធ្វើជា Primary Sensor សម្រាប់ P70។ ដោយសែនស័រថ្មីនេះមានទំហំ 50MP ខ្នាត 1/1.3-inch និងមានសមត្ថភាពផលិតសាច់រូបភាពបានដល់កម្រិត 1.2μm។

 

ស្របជាមួយគ្នានេះបើតាមការលើកឡើងនៅលើគណនី Digital Chat Station ក៏បានបញ្ជាក់ដូចគ្នានេះដែរ ថា Huawei P70 គឺជាស្មាតហ្វូនកំពូលដំបូងរបស់ Huawei ដែលប្រើប្រាស់សែនស័រ OmniVision OV50H ធ្វើជា Primary Sensor កាមេរ៉ាក្រោយ។ DCS ក៏បានបញ្ជាក់ទៀតថា Huawei P70 នឹងប្រើប្រាស់នូវកញ្ចប់កាមេរ៉ាក្រោយទំហំ 50MP ទាំងបីគ្រាប់ ដោយក្នុងនោះរួមមាន OV50H ទំហំ 50MP Primary+ 50MP Ultrawide+ 50MP Periscope Telephoto ដែលមានសមត្ថភាពអាចធ្វើបាន 4X Optical-zoom និងប្រើសម្រាប់ថតរូបភាពបែប Macro ថែមទៀតផង។

 

Huawei P70 នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់កោងគែមទាំងបួន Quad-Curved Display ទំហំ 6.7-inch ជាអេក្រង់ OLED Panel ដែលត្រូវបានគេដឹងថាផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតក្នុងប្រទេសចិនដូចជា BEO, CSOT, Visionox និង Tianma ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន