
ថ្មីៗនេះ realme បានប្រកាសចេញជាផ្លូវការណណ៌នូវស្មាតហ្វូន Realme GT Neo 5 នៅក្នុងទីផ្សារប្រទេសចិនកាលពីដើមខែនេះ ដែលស្មាតហ្វូននេះ ត្រូវបានគេដឹងថា នឹងមានការបង្ហាញខ្លួននៅលើទីផ្សារសកលជាមួយនិងឈ្មោះថ្មី realme GT 3 dដែលក្រុមហ៊ុននេះ នឹងសម្ពោធជាផ្លូវការណ៌នៅក្នុងព្រឹត្តិការណ៌សមាជាស្មាតហ្វូនពិភពលោក MWC 2023 នាសប្តាហ៌ក្រោយនេះហើយ។ កាលពីប៉ុន្មានថ្ងៃនេះ ក៏មានការទម្លាយថា ក្រុមហ៊ុននេះ ក៏នឹងមានបញ្ចេញនូវស្មាតហ្វូនលំដាប់ថវិកាមួយទៀត ម៉ូដែល Realme GT Neo 5 SE។

នៅថ្ងៃនេះមានការបញ្ចេញនូវព័ត៌មានលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ យោងតាមការទម្លាយចេញពី Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ អោយដឹងថា ស្មាតហ្វូន Realme GT Neo 5 SE នឹងមានការផ្លាស់ប្តួរនូវមុខងារមួយចំនួន ហើយស្មាតហ្វូននេះ គឺមានការីឌីស្សាញដូចគ្នាជាមួយនិង Realme GT Neo អញ្ចឹងដែរ។ ស្មាតហ្វូនថ្មីនេះ គឺនឹងមានការប្រើប្រាស់នូវភ្លើង RGB LED lights និង transparent cover នោះទេ។

ស្មាតហ្វូននេះ នឹងមានការឌីស្សាញស្ទីលអេក្រង់ជាមួយរន្ធនៅចំកណ្តាលអេក្រង់ ហើយអេក្រង់នេះ គឺជាប្រភេទកញ្ចក់ OLED មានគែមរាបស្មើរ មានកម្រិតបង្ហាញចេញបាន 1.5K resolution។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 64MP Omnivision OV64M sensor។ ស្មាតហ្វូននេះ អាចនឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 7 Gen 2 SoC។
