no-alternative title
no-alternative title

Xiaomi នឹងបង្កើនការផលិតទៅលើរថយន្តអគ្គិសនី SU7 របស់ខ្លួន អោយបានលើសពី 10,000 គ្រឿង នៅក្នុងមួយខែ

នៅពេលនេះ មហិច្ឆិតារបស់ក្រុមហ៊ុន Xiaomi ដែលប្រឡូកចូលទៅក្នុងទីផ្សារនៃរថយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ហាក់ដូចជា ទទួលបាននូវផ្លែផ្កាយ៉ាងត្រចះត្រចង់។ រថយន្តអគ្គិសនីម៉ូដែលដំបូងបំផុត SU7 EV របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺទទួលបាននូវភាពជោគជ័យដ៏ខ្លាំងក្លានៅលើទីផ្សារ ហើយក្រុមហ៊ុននេះ ក៏ប្រកាសបង្កើនទៅលើសមត្ថភាពនៃការផលិតរថយន្តនេះអោយកាន់តែច្រើន នៅលើទីផ្សារថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យោងតាមតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បានអោយដឹងថា ក្រុមហ៊ុន Xiaomi បានជូនដំណឹងទៅកាន់អ្នកផ្គត់ផ្គង់ជាច្រើនរបស់ខ្លួនក្នុងការបង្កើនទៅលើការផលិតទៅលើរថយន្តអគ្គិសនីនេះអោយបានច្រើនជាង 10,000 គ្រឿង នៅក្នុងមួយខែដែលផ្តោតទៅលើរថយន្តប្រណិត SUV។ ការសម្រេចចិត្តនេះ នៅក្នុងការបង្កើនទៅលើការផលិតនេះ គឺដោយសារតែការលក់ទៅលើរថយន្តអគ្គសីនេះមានការពេញនិយមខ្លាំងក្លា។

សម្រាប់គម្រោងនៃការផលិតដំបូងនេះគឺមានចំនួនត្រឹមតែ 3,000 គ្រឿងប៉ុណ្ណោះ នៅក្នុងមួយខែនៅក្នុងខែមីនា ដែលមានការកើនឡើងដល់ទៅ 6,000 គ្រឿងនៅក្នុងមួយខែ នៅចុងឆ្នាំ 2024 នេះ។ យ៉ាងណាមិញ តម្រូវការកើនឡើងខ្ពស់ទៅលើរថយន្តអគ្គិសនីទៅលើរថយន្ត SUV នៅក្នុងប្រទេសចិន គឺមិនគ្រប់គ្រាន់នោះទេ។ ប្រសិនបើក្រុមហ៊ុន Xiaomi នៅតែបន្តកើនឡើងទៅលើការគាំទ្រនោះ ការដឹកជញ្ជូនទៅលើរថយន្តនេះអាចនឹងមានការពន្យារពេលផងដែរ។

ក្រុមហ៊ុន Xiaomi Motors ក៏បញ្ជាក់ថា ក្រុមហ៊ុនមានគោលដៅក្នុងការបង្កើនទៅលើទំហំនៃការផលិត និងបង្កើនល្បឿនទៅលើការដឹកជញ្ជូន។ ការចែកចាយទៅលើរថយន្តម៉ូដែល SUV នេះ គឺចន្លោះពី 19 សប្តាហ៍ទៅ 32 សប្តាហ៍ដែលមានរយៈពេលដល់ទៅ 7 ខែ។ ភាពជោគជ័យនៃរថយន្តអគ្គិសនី EV របស់ក្រុមហ៊ុន Xiaomi នេះ គឺបានធ្វើអោយក្រុមហ៊ុននេះ មានការកើនឡើងស្តុកហ៊ុននៅហុងកុងដល់ទៅ 15% កាលពីពេលមុននេះ ដែលមានចំនួនត្រឹមតែ  10.17% ប៉ុណ្ណោះ។

សូមជំរាបថា ការលក់ទៅលើរថយន្ត SUV នេះ គឺបានកើនឡើងដល់ចំនួន 88,898 គ្រឿង ដោយការលក់ដំបូងប្រើប្រាស់ពេលត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ។ បើតាមរបាយការណ៍មួយចំនួន បានបង្ហោះនៅលើ Weibo ថា ការកម្ម៉ង់ទិញមានចំនួន 1,800 ទៅ 2,000 ក្នុងមួយហាងផងដែរ។ ការលក់ដ៏ខ្លាំងក្លានៃរថយន្តអគ្គិសនី Xiaomi SU7 នេះ បង្ហាញអំពីភាពជោគជ័យដ៏ខ្លាំងក្លានៃការបណ្តាក់ទុនរបស់ក្រុមហ៊ុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន