ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

តោះមកដឹងពី OPPO Find N2 Flip អោយបានកាន់តែច្បាស់ មុននឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ!

ដោយ

Koun Jab Luffy

25 កុម្ភៈ 2023 03:46 យប់ជ្រៅ

អាន 4 នាទី

សព្វថ្ងៃនេះ ស្មាតហ្វូនដែលមានអេក្រង់បត់បាន គឺបាននឹងកំពុងតែក្លាយជានិន្នាការថ្មីសម្រាប់ការផ្លាស់់ប្តូរស្មាតហ្វូនរបស់អ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើននៅលើពិភពលោក ហើយអ្វីដែលគួរចាប់អារម្មណ៌នោះ ស្មាតហ្វូនប្រភេទនេះ កាន់តែពេញនិយមខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលជាមួយគ្នាដែលទីផ្សារស្មាតហ្វូនថ្មីនេះ ក៏កំពុងតែមានសន្ទុះ និងមានការប្រកួតប្រជែងកាន់តែខ្លាំង ខណៈដែល Samsung គឺជាអ្នកគ្រប់គ្រង់ទីផ្សារនេះច្រើនជាងគេ។
Article image
នៅថ្ងៃនេះ ដើម្បីបង្វែរការចាប់អារម្មណ៌ថ្មីទៅលើក្រុមហ៊ុនដែលមានទីផ្សារស្រាប់នោះ ក្រុមការងាររបស់យើងសូមធ្វើការបង្ហាញចេញនូវស្មាតហ្វូនបត់បានថ្មីមួយទៀត ដែលគេដឹងថា នឹងចេញមកប្រជែងយកចំណែកទីផ្សារពីក្រុមហ៊ុននានា នៅក្នុងពេលឆាប់ៗនេះហើយ នោះគឺស្មាតហ្វូន OPPO Find N2 Flip ដែលម៉ូដែលថ្មីនេះ គឺជាអាវុធថ្មីមួយរបស់ក្រុមហ៊ុន OPPO ដែលគេជឿជាក់ថា នឹងអាចទាញយកចំណាប់អារម្មណ៏របស់អ្នកប្រើប្រាស់បានច្រើននៅទូទាំងពិភពលោក នៅពេលដែលក្រុមហ៊ុននេះ ចេញលក់នៅលើទីផ្សារក្រៅប្រទេសចិន។ ខាងក្រោមនេះ គឺជាព័ត៌មានទាំស្រុងរបស់ស្មាតហ្វូនបត់បានជំនាន់ថ្មី OPPO Find N2 Flip។
Article image
សម្រាប់ចំណុចសំខាន់ដែលគ្រប់គ្នាចង់ដឹងខ្លាំងជាងគេនៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ OPPO នេះ គឺប្រើប្រាស់នូវគន្លឹះភ្ជាប់អេក្រង់ទាំងពីរ។ ក្រុមហ៊ុន OPPO បានធ្វើការងារជាច្រើនទៅលើរឿងនេះ ហើយជាមួយនិងការសម្រេចប្រើប្រាស់នូវគន្លឺះអេក្រង់ដែលជាបេះដូងរបស់ស្មាតហ្វូននេះ គឺក្រុមហ៊ុននេះបានធ្វើតេស្តជាច្រើនដង ហើយនិងបានចំណាយពេលដល់ទៅជាង 4 ឆ្នាំទើបសម្រេចបានជារូបរាងថ្មីរបស់ស្មាតហ្វូនបត់បានដែលមានទម្រង់ដូចជាគ្រំមួយនេះ។
Article image
ជាមួយនិងគន្លឺះ Flexion Hinge គឺមានការឌីស្សាញជាលំអិតច្រើនលើកច្រើនសារ និងមានការប្រើប្រាស់នូវដំណោះស្រាយជាច្រើននៅក្នុងការច្បេចយកនូវរូបរាងអោយកាន់តែតូច និងមានភាពរឹងមាំ អាចទប់ទល់នឹងបត់ចុះឡើងបានច្រើនដង ដោយធ្វើយ៉ាងណាអោយស្មាតហ្វូនបត់បាននេះនៅតែដំណើរការបានល្អទោះប្រើពេលយូរក៏ដោយ។ ក្រុមហ៊ុននេះបានប្រើប្រាស់នូវទម្រង់ប្រព័ន្ធ cam system និងការប្រើ 1/4 spindle assembly ដែលអាចអនុញាតអោយគន្លឺះនេះអាចបត់បានក្នុងទម្រង់ចន្លោះពី 45° និង 110° បានយ៉ាងល្អ។
Article image
ចំណុចមួយទៀត គឺការឌីស្សាញអេក្រង់ខាងក្រៅរបស់ស្មាតហ្វូន OPPO Find N2 Flip។ នៅផ្នែកខាងក្រៅ គឺមានការបំពាក់មកជាមួយនិងអេក្រង់មានទំហំធំស្ទើរតែពេញនៃខ្នងរបស់ស្មាតហ្វូននេះតែម្តង ដោយអេក្រង់នេះ គឺមានលក្ខណៈប្លែកពីដៃគូររបស់ខ្លួនដែលប្រើប្រាស់ទំហំតូចៗ។ អេក្រង់នេះ គឺមានទំហំ 3.26 អ៊ីង ដែលផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការបញ្ជាទៅលើមុខងារនិមួយៗនៅលើអេក្រង់នេះបានយ៉ាងរលូន។ និយាយពីកាមេរ៉ាវិញ ហាក់មិនខុសគ្នាពីដៃគូរប៉ុន្មាននោះទេ គឺមានទម្រង់ ដូចគ្នាជាមួយនិង Galaxy Z Flip4 អញ្ចឹងដែរ។ សម្រាប់ការមេរ៉ាគោល គឺមានទំហំ 50MP ខណៈគ្រាប់ទីពីរគឺមានទំហំ 48MP ultra-wide-angle។
Article image
ចំពោះអេក្រង់បត់ខាងក្នុងរបស់ OPPO Find N2 Flip ក៏ជាចំណុចចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកប្រើប្រាស់ដូចគ្នា ដោយសារតែក្រុមហ៊ុនបានប្រើប្រាស់នូវកញ្ចក់ដែលមានគុណភាព និងការភ្ជាប់នូវមុខងារថ្មីៗជាច្រើន ដែលនឹងផ្តល់នូវភាពរស់រវើកជាមួយនិងការប្រើប្រាស់ស្មាតហ្វូនថ្មីនេះ។ ជាមួយនិងអេក្រង់ទាំងពីរនេះ គឺអ្នកប្រើប្រាស់ នឹងទទួលបាននូវបទពិសោធន៌ថ្មីៗ កាន់តែច្រើនសម្រាប់ការប្រើប្រាស់ ជាពិសេសគឺទៅលើការថត និងការបង្ហាញរូបភាព និងវីដេអូ។  អ្វីដែលចាប់អារម្មណ៏ខ្លាំងបំផុតនោះ គឺនៅលើអេក្រង់ខាងក្រៅ មានការបង្ហាញនូវមុខងារ មួយចំនួនដូចជា Smart Widgets for Wi-Fi, mobile data, flight mode, Bluetooth, notification alerts, do not disturb, power saving modes, រួមជាមួយនិងការបញ្ជាគ្រប់សកម្មភាពតែម្តង។ អ្នកប្រើប្រាស់ អាចបញ្ជារាល់ការងារទាំងអស់នៅលើស្មាតហ្វូននេះ ជាមួយនិងអេក្រង់ក្រៅនេះបាន ដោយគ្មានបញ្ហា។
Article image
សរុបទៅ OPPO Find N2 Flip គឺមានការឌីស្សាញជាមួយនិងរូបរាងពេញភ្នែកតែម្តង។ តួរទាំងមូលរបស់ស្មាតហ្វូន គឺផលិតចេញ Aluminum frame និង matte glass ដែលមានការច្រិបគែមជុំវិញរាងមូល ដែលនធ្វើអោយស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ គឺមានភាពងាយស្រួលមែនទែនក្នុងការកាន់ដៃម្ខាង។ ស្មាតហ្វូនេនះ នឹងមានពណ៌ Moonlit Purple និង Astral Black ហើយក៏អាចនឹងមានលក់នៅលើទីផ្សារកម្ពុជាឆាប់នេះផងដែរ បន្ទាប់ពីការប្រកាសជាសកលនាពេលដ៏ខ្លីខាងមុខនេះ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.