ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Nothing Phone 2 នឹងបំពាក់កំពូលឈីប Snapdragon 8 Gen Series

ដោយ

Koun Jab Luffy

01 មីនា 2023 06:52 ព្រលប់

អាន 2 នាទី

លោក Carl Pei ដែលជា CEO និងជាស្ថាបនិកក្រុមហ៊ុនផលិតស្មាតហ្វូន Nothing បានប្រកាសបញ្ជាក់ជាផ្លូវការណ៍ថា សម្រាប់វត្តមានស្មាតហ្វូនជំនាន់ថ្មី Nothing Phone 2 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen Series របស់ Qualcomm។ ប៉ុន្តែ លោក Pei មិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីឈីបនោះទេ។
Article image
បើតាមប្រភពរបាយការណ៍នានាបាននិយាយថា Nothing Phone 2 នឹងបំពាក់នូវកំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 2 ដែលកំពុងមានវត្តមានប្រើនៅលើកំពូលស្មាតហ្វូនដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន និងត្រៀមចេញក្នុងឆ្នាំ 2023 នេះ។ បើតាមការបញ្ជាក់ពីលោក Carl Pei ស្មាតហ្វូនជំនាន់ថ្មី Nothing Phone 2 នឹងប្រកាសចេញនៅទីផ្សារសហរដ្ឋអាមេរិក ដែលត្រូវបានគេព្យាករណ៍ថា នឹងមកដល់នៅត្រីមាសទី 3 ក្នុងឆ្នាំ 2023 (ខែកក្តដា ដល់ខែកញ្ញា)។ ជាមួយគ្នានេះ ក៏មានប្រភពខ្លះបាននិយាយថា Nothing Phone 2 អាចនឹងបំពាក់ឈីបថ្មី Snapdragon 8+ Gen 2 ដែលឈីបនេះអាចនឹងបង្ហាញវត្តមាននៅត្រីមាសទី 3 ផងដែរ។
Article image
មិនដូចជំនាន់ដំបូងដែលជាស្មាតហ្វូនស្ថិតក្នុងលំដាប់ mid-range នោះទេ ដោយ Nothing Phone 2 នឹងក្លាយជាកំពូលស្មាតហ្វូនដែលអាចប្រជែងទីផ្សារជាមួយគេឯងបានដូចជា Galaxy S23 Ultra, Xiaomi 13 Series និង OnePlus 11s ជាដើម។ បើតាមប្រភពព័ត៌មានចចាមអារាមកន្លងមកបាននិយាយថា Nothing Phone 2 នឹងមានរ៉េមទំហំ 12GB, អង្គផ្ទុកទិន្នន័យ 256GB និងមានអេក្រង់ AMOLED 120Hz Display។ ស្មាតហ្វូន Nothing ជំនាន់ថ្មីនេះ ក៏នឹងមានផ្ទៃខ្នងខាងក្រោយពាសដោយកញ្ចក់ថ្លា Transparent back ជាមួយការបំពាក់ភ្លើង LED ប្រភេទ Glyph LED ថែមទៀតផង៕
ស្មាតហ្វូនជំនាន់ថ្មី Nothing Phone 2 នឹងបំពាក់កំពូលឈីប Snapdragon 8 Gen Series