ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

OPPO Find X6 Pro ម៉ូដែល Dimensity អាចនឹងបង្ហាញខ្លួនឆាប់ៗនេះបន្ទាប់ពីបង្ហាញខ្លួននៅលើ TENAA

ដោយ

Koun Jab Luffy

02 មីនា 2023 02:36 យប់ជ្រៅ

អាន 2 នាទី

Article image
Find X6 Flagship ដែលជាស្មាតហ្វូនស៊េរីថ្មីថ្នាក់ប្រណិតរបស់ក្រុមហ៊ុន OPPO ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ ដូច្នេះនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងនឹងឃើញនូវស្មាតហ្វូនជាច្រើនម៉ូដែលនៅក្នុងត្រកូលស្មាតហ្វូន Find X6 Series នេះនៅលើទីផ្សារជាក់ជាមិនខាន។ នៅពេលនេះ ស្មាតហ្វូនមួយ នៅក្នុងចំណោមស្មាតហ្វូនទាំងនេះ អាចនឹងមានបន្ទះឈីប MediaTek Dimesnity។
Article image
សូមជំរានថា កាលពីពេលមុននេះ ស្មាតហ្វូន OPPO Find X6 Pro Dimensity Edition នេះ បានបង្ហាញខ្លួននៅលើ CMIIT រួចរាល់ហើយ។ ហើយនៅពេលនេះ ស្មាតហ្វូននេះ ក៏បន្តបង្ហាញខ្លួននៅលើបញ្ជីរបស់ TENAA ដែលថែមទាំងមានការបញ្ជាក់ពីថាមពលថ្មរបស់ស្មាតហ្វូននេះផងដែរ។ យោងតាមបញ្ជីខាងលើនេះ បង្ហាញថា ស្មាតហ្វូន OPPO ដែលមានលេខកូដ PHS110 នេះ គឺមានការបំពាក់នូវថាមពលថ្មទំហំ 4880mAh។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ តាមព័ត៌មានបែកធ្លាយនេះ បានបន្តថា បង្ហាញថា ស្មាតហ្វូន Find X6 Pro Dimensity Edition នេះនឹងមានបន្ទះឈីប  Dimensity 9200 រួមជាមួយនឹង  LPDDR5x RAM និង UFS 4.0។
Article image
គួរបញ្ជាក់ថា កាលពីពេលមុននេះ ក៏មានការទម្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូន Find X6 Pro នេះ នេះផងដែរ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ 6.8-អ៊ីង ឬ 6.9-អ៊ីង AMOLED ជាមួយនឹងកម្រិតអេក្រង់ Quad HD+ resolution ល្បឿនអេក្រង់ 120Hz refresh rate និងមានការតម្លើងនូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់មកជាមួយថែមទៀតផង។
Article image
ស្មាតហ្វូន OPPO Find X6 Pro មានកាមេរ៉ាខាងមុខទំហំ 32-Megapixel និងកាមេរ៉ាខាងក្រោយទំហំ 50-megapixel (Sony IMX890 with OIS) + 50-megapixel (Sony IMX890, ultra-wide) + 50-megapixel (Sony IMX890 ឬIMX766 telephoto ជាមួយនឹង OIS)។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹង 100W wired និង  50W wireless charging និង ColorOS 13 ផ្អែកនៅលើ  Android 13។ ស្មាតហ្វូន X6 series នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2023 នេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

OPPO Find X6 Pro ម៉ូដែល Dimensity អាចនឹងបង្ហាញខ្លួនឆាប់ៗនេះបន្ទាប់ពីបង្ហាញខ្លួននៅលើ TENAA