ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

realme C55 នឹងមានវត្តមាននៅឥណ្ឌូនេស៊ីនាថ្ងៃទី 7 មីនា

ដោយ

Koun Jab Luffy

02 មីនា 2023 09:00 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីមានការទម្លាយព័ត៌មានជាច្រើនទៅលើ realme C55 រួចមកនៅពេលនេះ realme បានប្រកាសចេញនូវព័ត៌មានកាលបរិច្ឆេតនៃការសម្ពោធស្មាតហ្វូននេះនៅប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី 7 ខែមីនានេះ វេលាម៉ោង 1pm (GMT+7) នាទីក្រុងចាការ៉ាតា។ realme Indonesia ក៏នឹងមានការលក់ flash sale សម្រាប់ស្មាតហ្វូន Realme C55 នៅថ្ងៃទី 8 មីនាផងដែរ។ នៅក្នុងសេក្តីប្រកាសនេះ realme បានបញ្ជាក់ថា realme C55 គឺនឹងមាន 2 ពណ៌ គឺ Sunshower ឬក៏ Rainy Night។
ស្មាតហ្វូននេះ នឹងមានជម្រើសរ៉េម 6GB LPDDR4X RAM និងអង្គចងចាំទំហំ 128GB eMMC និង 8GB LPDDR4X RAM និងអង្គចងចាំ 256GB eMMC storage ខណៈដែលតម្លៃរបស់ស្មាតហ្វូន Realme C55 នឹងបង្ហាញចេញនៅក្នុងពេលប្រកាសចេញជាផ្លូវការណ៌។ សម្រាប់លក្ខណៈសម្បត្តិរបស់ realme C55 គឺមានដូចជា កាមេរ៉ាទំហំ 64MP និងថ្មទំហំធំ 5000mAh គាំទ្រដោយកម្លាំងសាក 33W SuperVOOC fast charging, និងរូបរាងមានកម្រ៉ាស់ស្តើង 7.89mm ព្រមទាំងមាន NFC។
Article image
ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃនៅចំហៀង ខណៈដែលខ្នងក្រោយ គឺប្រើប្រាស់ polycarbonate ជាមួយនិងគែមជ្រុង។ ស្មាតហ្វូននេះមានអេក្រង់កម្រិត 90Hz FHD+ LCD display និងមានរន្ធនៅចំកណ្តាលអេក្រង់។ realme C55 នឹងមានការប្រើប្រាស់បន្ទះឈីប MediaTek Helio G88 SoC និងប្រើរន្ធ USB-C port សម្រាប់ការសាកថ្ម។ ផ ស្មាតហ្វូននេះនៅតែប្រើរន្ធ 3.5mm audio jack ដដែល។សម្រាប់កាមេរ៉ាមុខ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 8MP និងរត់នៅលើស្បែកមុខកម្មវិធី realme UI 4.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

realme C55 នឹងមានវត្តមាននៅឥណ្ឌូនេស៊ីនាថ្ងៃទី 7 មីនា