
ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានបញ្ជាក់ថា ខ្លួននឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Aចំនួន 2 ម៉ូដែលនៅក្នុងទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី 16 ខែមីនានេះ។ មកដល់ពេលនេះ គេនៅមិនទាន់ដឹងពីការបញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូនទាំងពីរនេះទេ ប៉ុន្តែយើងអាចដឹងថា នេះគឺជាស្មាតហ្វូន Galaxy A54 និង Galaxy 34។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏ទើបតែប្រកាសបង្ហាញនូវទំព័រ Official Page ដែលអ្នកប្រើប្រាស់ អាចធ្វើការចុះឈ្មោះទិញស្មាតហ្វូននេះបានផងដែរ។
បើមើលនៅក្នុងទំព័រថ្មីនេះ គឺមានការបញ្ជាក់អំពីការប្រកាសអំពីកាលបរិច្ឆេទរបស់ស្មាតហ្វូន Galaxy A34 និង Galaxy A54 នៅក្នុងប្រទេសឥណ្ឌាហើយ ដែលការប្រកាសជាផ្លូវការណ៌នេះ នឹងធ្វើឡើងនៅវេលាម៉ោង 12 PM នៅថ្ងៃទី 16 ខែមីនាស្អែកនេះ ហើយនៅលើ registration page នេះក៏មានព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូនទាំងនេះផងដែរ។

នៅក្នុងទំព័រចុះឈ្មោះ (registration page) នេះ គឹបង្ហាញថា ស្មាតហ្វូន Galaxy A ថ្មីនេះគឺមានមុខងារ IP67 សម្រាប់ការពារការជ្រាបទឹក និងធូលី រួមជាមួយនឹងមុខងារ “blur-free low-light photos” ជាមួយនឹង Nightography និង No Shake Cam ថែមទៀតផង។ សូមជំរាបថា registration page នេះគឺបង្ហាញព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន Galaxy A54 និង Galaxy A34 ប៉ុណ្នោះ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់វាគឺមាន Samsung Wallet និង Samsung Knox ផងដែរ។

ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូន Galaxy A34 និង Galaxy A54 នៅក្នុងប្រទេសឥណ្ឌា នោះទេ ប៉ុន្តែរបាយការណ៍ជាច្រើនបង្ហើបថាតម្លៃរបស់វាអាចនឹងកើនឡើង 15%។ ស្មាតហ្វូន Galaxy A34 5G អាចនឹងមានតម្លៃចន្លោះពី INR 30,000 ($366) ខណៈពេលដែលស្មាតហ្វូន Galaxy A54 5G មានតម្លៃប្រហែលជា INR 40,000 ($488) ៕
