ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិរបស់ Huawei Watch 4 និង Watch 4 Pro ត្រូវទម្លាយនៅលើវិញាបនបត្រថ្មី

ដោយ

Koun Jab Luffy

10 មីនា 2023 10:43 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីបាននិយាយថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើស្មាតវ៉ចថ្មី ដែលខ្លួនគម្រោងនឹងបង្ហាញចេញនៅក្នុងពេលឆាប់ៗនេះ។ នាឡិកាថ្មីនេះ មានឈ្មោះហៅថា Huawei Watch 4 series។ បើតាមការបែកធ្លាយជាច្រើនកាលពីពេលថ្មីៗនេះ  បានទម្លាយថា ស្មាតវ៉ចថ្មីនេះ នឹងប្រើប្រាស់នូវសមាសធាតុ  Zircon ហើយវាអាចនឹងមានមុខងារ  satellite connectivity ផងដែរ។
សម្រាប់ពេលនេះ ស្មាតវ៉ច 2 នៅក្នុងចំណោមម៉ូដែលថ្មីនេះ ដែលមានឈ្មោះហៅថា Huawei Watch 4 និង Watch 4 Pro បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ WiFi Alliance ហើយដោតភ្ជាប់មកជាមួយនឹងលេខម៉ូឌែល ARC-AL00, MDS-Al10 និង MDS-AL00។ វិញ្ញាបនបត្រនេះ ត្រូវបានគេទម្លាយថា ស្មាតវ៉ច Huawei Watch 4 នេះគឺជា  ARC-AL00 ខណៈពេលដែល Huawei Watch 4 Pro គឺមាន 2 ម៉ូដែល។ សម្រាប់កូដរបស់ស្មាតវ៉ចទាំង 2 នេះគឺមានពាក្យថា “Arch” និង “Medusa” ។
Article image
បន្ថែមពីនេះទៀតនោះ ក៏មានការបញ្ជាក់ទៀតថា ស្មាតវ៉ច  Huawei Watch 4 នេះក៏បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C របស់ចិន។ នៅក្នុងបញ្ជីនេះ បានបង្ហាញថាស្មាតវ៉ចនេះ គឺមាន LTE 4G connectivity។ ស្មាតវ៉ចនេះ មានបច្ចេកវិទ្យា 5W ។ ស្មាតវ៉ច  Huawei Watch 4 series នេះនឹងមាន 2.4GHz WiFi, 4G LTE connectivity និង5W charging ៕
Article image
លក្ខណៈសម្បត្តិរបស់ Huawei Watch 4 និង Watch 4 Pro ត្រូវទម្លាយនៅលើវិញាបនបត្រថ្មី