ស្វែងរកពួកយើង:

Apple 5G Modem នឹងប្រើប្រាស់នូវដំនើរការបច្ចេកវិទ្យា 3nm របស់ក្រុមហ៊ុន TSMC

ដោយ

Koun Jab Luffy

10 មីនា 2023 12:07 ថ្ងៃត្រង់

អាន 2 នាទី

Article image
TSMC គឺជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំមួយទៅលើផលិតផល Apple សម្រាប់បន្ទះឈីប។ នៅក្នុងពេលនេះ ក្រុមហ៊ុនអាមេរិកាំងមួយនេះ មានគម្រោងនៅក្នុងការបង្កើតនូវគំរូនៃបន្ទះឈីប 5G ថ្មី ដែលប្រើប្រាស់នូវដំនើរការនៃបច្ចេកវិទ្យា 3nm របស់ក្រុមហ៊ុន TSMC ផងដែរ។
បើតាមដំណឹងខាងលើនេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នេះ បានធ្វើការកម្មង់នូវបន្ទះឈីប សម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ និងស្មាតហ្វូនរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីបកុងត្រាមួយនេះ។ សម្រាប់បច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន TSMC នេះគឺការប្រើប្រាស់នូវ 3nm process nodes ។ បន្ទះឈីបនេះនឹងមានប្រសិទ្ធិភាព និងខ្លាំងក្លាជាងមុនក្នុងការប្រើប្រាស់។
សម្រាប់បន្ទះឈីបថ្មីនេះ ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវដំនើរការ 3nm របស់ក្រុមហ៊ុន TSMC សម្រាប់ឆ្នាំ 2023។ ផ្នែកមួយនៃការកម្ម៉ង់នេះ គឺទៅលើបន្ទះឈីប 5G modem ដែលនឹងប្រើប្រាស់នូវ semiconductor technology ចុងក្រោយបំផុតរបស់ក្រុមហ៊ុន TSMC ហើយដំនើរការនេះ គឺប្រើប្រាស់នៅលើ A series និង M series processors ។
Article image
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី Commercial Times បានអោយថា ការផលិតទៅលើ Apple 5G modem នឹងចាប់ផ្តើមនៅក្នុងឆមាសទី 2 ឆ្នាំនេះ។ មានការបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូន iPhone នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 5G modem របស់ក្រុមហ៊ុន Qualcomm នៅក្នុងឆ្នាំនេះ។