ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

realme GT Neo 5 SE នឹងបង្ហាញវត្តមាននៅក្នុងពេលឆាប់ៗនេះបន្ទាប់ពីទទួលបាននូវវិញ្ញាបនបត្រចេញពី CMIIT

ដោយ

Koun Jab Luffy

10 មីនា 2023 07:00 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មាន កាលពីសប្តាហ៍មុននេះ បានបញ្ជាក់ថា realme ដែលមានលេខកូដ RMX3700 ត្រូវបានវិញ្ញាបនបត្រ 3C នៅក្នុងប្រទេសចិន អនុម័តទទួលស្គាល់ថាជាស្មាតហ្វូនថ្មីដែលនឹងអាចចេញលក់នៅលើទីផ្សារបានហើយ។ ពាក្យចចាមអារ៉ាមជាច្រើ បានទម្លាយថា ស្មាតហ្វូននេះ គឺជាស្មាតហ្វូន realme GT Neo 5 SE ( ឬ GT Neo 5 Lite) នៅពេលដែលស្មាតហ្វូននេះមានវត្តមាននៅលើទីផ្សារ។
នៅថ្ងៃនេះ ស្មាតហ្វូននេះ ក៏ត្រូវបានគេឃើញនៅលើ databaseរបស់ MIIT របស់ប្រទេសនេះ ដែលនេះ មានន័យថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ ឬនៅក្នុងខែមេសា។ ជាធម្មតា វិញ្ញាបនបត្រ MIIT នេះ មិនបានទម្លាយនូវព័ត៌មានច្រើនអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន realme GT Neo 5 SE នោះទេ។ ប៉ុន្តែ ការបែកធ្លាយថ្មីមួយចេញពី Digital Chat Station ក៏បានបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។
Article image
ស្មាតហ្វូន realme GT Neo 5 SE នេះ នឹងមានអេក្រង់ទំហំ 6.74-អ៊ីង OLED ជាមួយនឹងកម្រិតភាពច្បាស់ 2722x1240 pixels និង refresh rate 144Hz ។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 7 Plus Gen 1 និង 5,500mAh ជាមួយនឹងបច្ចេកវិទ្យា 100W charging ។
Article image
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន GT Neo 5 SE នេះ ត្រូវបានគេទម្លាយថា នឹងមានកាមេរ៉ាខាងមុខទំហំ 16-Megapixel ហើយនិងមានកាមេរ៉ាខាងក្រោយទំហំ 64-megapixel, 8-megapixel ultra-wide lensនិង 2-megapixel macro។ ស្មាតហ្វូននេះប្រើប្រាស់នូវ ColorOS 13 និង Android 13 OS ។ ស្មាតហ្វូន GT Neo 5 SE អាចនឹងបង្ហាញខ្លួននៅក្នុងខែមេសានៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃ 2,000 Yuan (~$286) ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.