no-alternative title
no-alternative title
no-alternative title
no-alternative title

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

នៅពេលនេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែតេស្តទៅលើបច្ចេកវិទ្យាថ្មី Anti-Reflective Optical Coating Technology សម្រាប់ដាក់អោយប្រើប្រាស់នៅលើកាមេរ៉ា iPhone ជំនាន់ថ្មីរបស់ខ្លួន ដែលនឹងមានវត្តមាននៅលើទីផ្សារនាពេលខាងមុខនេះ។ បច្ចេកវិទ្យាកាមេរ៉ាថ្មី ត្រូវបានគេបញ្ជាក់ថា នឹងមានការពង្រឹងទៅលើគុណភាពនៃការថតរូបភាពបានកាន់តែប្រសើរ តាមរយៈការកាត់បន្ថយទៅលើ lens flare និង ghosting។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមគណនីមួយដែលមានឈ្មផះថា "yeux1122" បានសសេរនៅលើប្លុក Naver គឺបានអោយដឹងថា ក្រុមហ៊ុន Apple នឹងមានការបង្ហាញចេញនូវបច្ចេកវិទ្យាកាមេរ៉ាថ្មី ដែលមានឈ្មោះថា Atomic Layer Deposition (ALD) ហើយបច្ចេកវិទ្យានេះ គឺនឹងបំពាក់នៅលើ Lens របស់ស្មាតហ្វូន iPhone។ បច្ចេកវិទ្យា ALD នេះ គឺមានការពាក់ព័ន្ធទៅនឹងការដាក់នូវស្រទាប់ atomic layer។ ជាមួយនិងបច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុនជាច្រើនទៀត ក៏អាចប្រើប្រាស់នូវស្រទាប់នេះ នៅលើបន្ទះឈីបសម្រាប់ប្រើប្រាស់នៅលើកាមេរ៉ាបានផងដែរ។ 

 

សម្រាប់ len កាមេរ៉ា ដែលមានការបំពាក់នូវបច្ចេកវិទ្យា Atomic Layer Deposition (ALD) នេះ គឺមានសមត្ថភាពអាចធ្វើការការពារទៅលើមុខងារ Anti-Reflective Coatings ដែលធ្វើអោយរូបភាពកាន់តែប្រសើរឡើងបានមួយកម្រិតទៀត។ ហើយបច្ចេកវិទ្យាកាមេរ៉ា Atomic Layer Deposition (ALD) នេះ ក៏នឹងត្រូវបានក្រុមហ៊ុនប្រើប្រាស់ ដើម្បីកាត់បន្ថយទៅលើការចាំងពន្លឺចូលទៅក្នុងរូបភាពបានយ៉ាងល្អបំផុត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍