no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិទាំងស្រុងរបស់ Moto Razr 50 Ultra នៅមុនការសម្ពោធជាផ្លូវការ!

នៅពេលនេះរូបភាពផ្លូវការរបស់ស្មាតហ្វូនជំនាន់ថ្មី Motorola Razr 50 Ultra ត្រូវបានគេទម្លាយនៅលើអនឡាញហើយ ដោយក្នុងថែមទាំងមានការបញ្ជាក់ច្បាស់ពីទំហំ និងរូបរាងរបស់ស្មាតហ្វូនទៀតផង។ នៅពេលនេះ  មានការចែកចាយនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូន Razr 50 Ultra ថែមទៀតហើយ។ បើមើលទៅលើរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមិនសូវជាខុសគ្នាពីជំនាន់មុន Moto Razr 40 Ultra នោះទេ ដោយស្មាតហ្វូននេះ គឺនៅតែបន្តប្រើប្រាស់នូវអេក្រង់បត់ flexible pOLED ទំហំ 6.9 អ៊ីង បង្ហាញចេញបានទំហំ 2640 x 1080 resolution និងអេក្រង់ខាងក្រៅមានទំហំ 3.6 អ៊ីង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើស្មាតហ្វូនជំនាន់ថ្មី Motorola Razr 50 Ultra គឺមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8s Gen 3។ បើតាមការទម្លាយកន្លងកម បានអោយដឹងថា ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 256GB។ សូមជំរាបថា Moto Edge Edge 50 Ultra និង iQOO Z9 Turbo ដែលទើបតែបង្ហាញវត្តមានថ្មីៗនេះ ក៏ប្រើប្រាស់នូវបន្ទះឈីប និងលក្ខណៈសម្បត្តិមួយចំនួនដូចគ្នានេះដែរ។ បន្ទះឈីបនេះ គឺដំណើរការលើស្ថាបត្យកម្ម 1x Cortex-X4 core ល្បឿន3GHz និង 4x Cortex-A720 cores ល្បឿន 2.8GHz និង 3 ទៀតជា Power Efficient Cortex-A520 cores។

 

អ្វីដែលមានការផ្លាស់ប្តូរនៅលើស្មាតហ្វូននោះ គឺទៅលើប្រព័ន្ធកាមេរ៉ាក្រោយ។ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាទំហំ 12MP និង 13MP ហើយនិងមានមួយគ្រាប់ទៀតជំនួសដោយទំហំ 50MP។ សម្រាប់កាមេរ៉ា ultra-wide ត្រូវបានគេរាយការណ៌ថា មានសមត្ថភាពអាចហ៊្សូមបាន 2x telephoto។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32MP ដូចជំនាន់មុនអញ្ចឹង។ សម្រាប់ថាមពលវិញ គឺមានថ្មទំហំ 4000mAh ប្រៀបធៀបជាមួយនិងជំនាន់មុនទំហំ 3800mAh ប៉ុណ្ណោះ។ ហើយថាមពលថ្មនេះ ក៏មានការគាំទ្រដោយ wired និង wireless charging ថែមទៀតផង។

ស្មាតហ្វូន Motorola Razr 50 Ultra ថ្មីនេះ ត្រូវបានគេទម្លាយថា នឹងមានជម្រើស 3 ពណ៌ គឺមានពណ៌ Midnight Blue, Spring Green និង Hot Pink។ ស្មាតហ្វូននេះមានដាក់លក់នៅលើទីផ្សារអាមេរិក $999 សម្រាប់ទំហំ 12GB+256GB។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន