
vivo X Fold2 និង X Flip ដែលស្មាតហ្វូនដែលមានអេក្រង់បត់បានជំនាន់ថ្មី ត្រូវបានគេមើលឃើញថា មានការបែកធ្លាយជាច្រើន នៅក្នុងរយៈពេលជាង 2 ខែមកនេះ ហើយសម្រាប់ថ្ងៃនេះដែរ ក៏មានព័ត៌មានថ្មីនិយាយពីស្មាតហ្វូនអេក្រង់បត់បានផងដែរ ដោយថែមទាំងមានការបញ្ជាក់ពីកាលបរិច្ឆេតនៃការប្រកាសចេញជាផ្លូវការរបស់ស្មាតហ្វូនថ្មីថែមទៀតផង។
ផ្អែកទៅលើការផ្តល់ព័ត៌មានពីការប្រភពជឿជាក់បានមួយដែលមានប្រភពចេញពីប្រទេសចិន បាននិយាយថា ក្រុមហ៊ុន vivo នឹងមានការបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី រួមជាមួយនិងថេប្លេត vivo Pad 2 នៅថ្ងៃទី 20 ខែមេសាខាងមុខនេះហើយ។ បន្ថែមពីការបញ្ជាក់ពីពេលវេលានៃការប្រកាសនេះ គេក៏មានការបង្ហាញច្បាស់ពីព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ រួមជាមួយនិងការបញ្ចេញនូវរូបភាពផ្លូវការរបស់ម៉ូដែលថ្មីទាំងនេះថែមទៀតផង។
vivo X Fold2 គឺជាស្មាតហ្វូនអេក្រង់បានជំនាន់ថ្មីមួយ ដែលនឹងបង្ហាញខ្លួនជាមួយនិងអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីងប្រភេទ AMOLED display បង្ហាញចេញបានជាមួយទំហំ 1916x2160px resolution។ ស្មាតហ្វូនបត់បាននេះ គឺមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 2 និងកម្លាំងសាក 120W wired charging ហើយនិង 50W wireless charging។

សម្រាប់ម៉ូដែល X Flip ដែលជាប្រភេទ clamshell ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8+ Gen 1 ថាមពលថ្មទំហំ 4,400mAh battery គាំទ្រដោយកម្លាំងសាក 44W charging ហើយនិងមានកាមេរ៉ាទំហំ 50MP Sony IMX866។ ចំណែក vivo Pad 2 ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ល្បឿន 144Hz LCD បង្ហាញចេញបាន 1800x2880px resolution នៅលើខ្នាត 7:5 aspect ratio ហើយនិងមានតួខ្លួន ជាលោហៈ រួមទាំងការប្រើប្រាស់បន្ទះឈីប Dimensity 9000+។
