
យោងតាមព័ត៌មានចុងក្រោយនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi នឹងមានរៀបចំនូវព្រឹត្តិការណ៌ដ៏ធំមួយរបស់សខ្លួន នៅក្នុងប្រទេសចិននាថ្ងៃទី 18 ខែមេសាខាងមុខនេះហើយ។ សម្រាប់ផលិតផលដែលមានភាពលេចធ្លោខ្លាំងជាងគេនៅក្នុងក្មវិធីនោះ គឺស្មាតហ្វូនជំនាន់ថ្មី Xiaomi 13 Ultra។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិនមួយនេះ ក៏មានគម្រោងនៅក្នុងការប្រកាសចេញនូវផលិតផលជាច្រើនទៀតផងដែរនៅក្នុងព្រឹត្តិការណ៌តែមួយនេះ។
ផលិតផលថ្មីៗទាំងនោះ មានដូចជា Xiaomi Band 8 នាឡិកឆា្លតវៃ ដែលនឹងមានជម្រើសខ្សែរជាច្រើន ហើយនិងថេប្លេតជំំនាន់ថ្មី Xiaomi Pad 6 series។ យោងតាមរូបភាពផ្សព្វផ្សាយរបស់ក្រុមហ៊ុន Xiaomi គឺបានបង្ហាញថា Xiaomi Pad 6 series គឺជាផផលិតផលថ្មីមួយដែលមានសមត្ថភាពខ្ពស់បំផុត។ ក្រុមហ៊ុននេះបន្តថា ថេប្លេតនេះ គឺមានការឌីស្សាញរូបរាងជាមួយនិងអេក្រង់ទំហំធំ មានកម្រ៉ាស់ស្តើង និងមានគែមអេក្រង់តូច ហើយនិងមានការទ្រទ្រង់ជាមួយក្តាចុច keyboard accessory ដែលគាំទ្រដោយមុខងារ NFC support រួមនិងប៊ិក stylus ទៀតផង។
ថេប្លេតនេះមានជម្រើស 3 ពណ៌ដូចជា black, beige និង blue។ ក្រឡេកមើលទៅលើរូបរាងខាងលើនេះ គឺបង្ហាញថា ថេប្លេតនេះ គឺមានការបំពាក់នូវម៉ូឌុលកាមេរ៉ា ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Xiaomi 13 series អញ្ចឹង។ ថេប្លេតនេះ នឹងមានកាមេរ៉ាក្រោយភ្លោះដែលមានទំហំ 50-megapixel ហើយនិង Speakers ចំនួន 4 គ្រាប់ រួមនិងរន្ធ USB-C ដែលគេជឿជាក់ថា គឺជា USB 3.0 ផ្តល់នូវល្បឿនលឿនក្នុងផ្ទេរប្តូរឯកសារផងដែរ។
ជាមួយគ្នានេះ ក៏មានការទម្លាយទៀតថា ថេប្លេតថ្មីនេះ នឹងមាន 2 ម៉ូដែល រួមមានដូចជា Xiaomi Pad 6 និង Pad 6 Pro។ Xiaomi Pad 6 ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 11-អ៊ីង LCD កម្រិត 2.8K ល្បឿន 120Hz panel និងបំពាក់នូវបន្ទះឈីប Snapdragon 870 ហើយនិងមានថ្មទំហំ 8,840mAh គាំទ្រដោយកម្លាំងសាក 33W fast charging។ Xiaomi Pad 6 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅប្រទេសចិន និងឥណ្ឌា រួមជាមួយនិងទីផ្សារសកល។

ក្រឡេកមកមើល Xiaomi Pad 6 Pro ត្រូវបានគេបញ្ជាក់ថា នឹងមានអេក្រង់ទំហំ 11-អ៊ីងកញ្ចក់ AMOLED កម្រិត 2.8K ល្បឿន 120Hz display ដំណើរការនៅលើបន្ទះឈីប the Snapdragon 8 Plus Gen 1 និងមានកម្លាំងសាក 67W fast charging។ សម្រាប់ម៉ូដែល Pro អាចនឹងមិនបង្ហាញខ្លួនក្រៅប្រទេសចិននោះទេ។
