ស្វែងរកពួកយើង:

បែកធ្លាយ Xiaomi 13 Ultra ពណ៌ Olive-Green នៅក្នុងដៃលោក Matthias Harsch នាយកប្រតិបត្តិរបស់ Leica

ដោយ

Koun Jab Luffy

13 មេសា 2023 03:08 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុន Xiaomi បានចេញមកបញ្ជាក់ថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 13 Ultra ដែលជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតបំផុតរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងមានការសម្ពោធជាផ្លូវការនៅប្រទេសចិននាថ្ងៃទី 18 ខែមេសាខាងមុខនេះហើយ។ នៅមុនការប្រកាសប៉ុន្មានថ្ងៃ ស្មាតហ្វូនថ្មីនេះត្រូវបានគេប្រទះឃើញនៅក្នុងដៃលោក Matthias Harsch ដែលជានាយកប្រតិបត្តិ របស់ Leica ហើយ។
Article image
បើមើលទៅលើការផុសរបស់លោក Marius Eschweiler អគ្គនាយករងផ្នែក Mobile Business របស់ Leica កំឡុងពេលដែលលោក Matthias Harsch ធ្វើទស្សនៈកិច្ចនៅការិយល័យកណ្តាលរបស់ Xiaomi នៅក្នុងទីក្រុង Beijing ដើម្បីជួបពិភាក្សាជាមួយនិងលោក Lei Jun ដែលជា Xiaomi CEO ទៅលើរឿងកិច្ចសហប្រិបិត្តិការណ៌ទាក់ទងជាមួយគម្រោង R&D នាពេលអនាគតនោះ គេសង្កេតឃើញថា នៅក្នុងដៃរបស់លោក Matthias Harsch គឺមានកាន់ស្មាតហ្វូនមួយដែលមានពណ៌ Green ដែលមានការឌីស្សាញម៉ូឌុលកាមេរ៉ាធំប្លែកមែនទែន។
ស្មាតហ្វូននេះ ត្រូវបានគេសង្ស័យថា គឺជា Xiaomi 13 Ultra។ បើតាមការទម្លាយចេញពី DCS អោយដឹងថា ស្មាតហ្វូននេះនេះ គឺជាជម្រើសពណ៌ថ្មី Olive-Colored Edition របស់ Xiaomi 13 Ultra។ ផ្អែកជាមួយរូបភាពកិច្ចប្រជុំនេះ គឺពិតជាមានការបង្ហាញថា លោក Matthias Harsch ដែលជានាយកប្រតិបត្តិរបស់ Leica គឺពិតជាមានកាន់ស្មាតហ្វូនពណ៌បៃតងពិតមែន។
Article image
Xiaomi 13 Ultra នឹងមានខ្នងក្រោយមានគែមកោង។ សូមជំរាបថា Leica គឺជាក្រុមហ៊ុនផលិតឡែនកាមេរ៉ារបស់ប្រទេសអាល្លឺម៉ង់ ហើយកាលពីឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុននេះបានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុន Xiaomi ដើម្បីផ្គត់ផ្គង់បច្ចេកវិទ្យាកាមេរ៉ាសម្រាប់ស្មាតហ្វូន Xiaomi។
បែកធ្លាយ Xiaomi 13 Ultra ពណ៌ Olive-Green នៅក្នុងដៃលោក Matthias Harsch នាយកប្រតិបត្តិរបស់ Leica